លោក សក្កដា បើករថយន្ដកិនក្មេងម្នាក់ស្លាប់ និងស្ត្រីជាម្ដាយរងរបួសធ្ងន់

//s9.kh1.co/ec/eca99bede7f2ed055676fbd69deb6147a082f414.jpeg
តារា & កម្សាន្ដ

 ០៧-សីហា-២០២៦ ៧ល្ងាច · ២ ថ្ងៃមុន

លោក សក្កដា បើករថយន្ដកិនក្មេងម្នាក់ និងស្ត្រីជាម្ដាយរងរបួសធ្ងន់

ថ្មីៗនេះ លោក សក្កដា តារាសម្ដែងក្រុមលោក Peypey Dy  បានបើករថយន្តកិនក្មេងស្រីម្នាក់បណ្ដាលឲ្យស្លាប់ និងស្ត្រីជាម្ដាយរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=678,q=100/ff/ffa49154b1089bfc94a5a31ea5c6bdc5ff8f55bd.jpeg

ហេតុការណ៍នេះ កើតឡើងដោយសារ លោក សក្កដា បើករថយន្ដសុខៗ ក៏ឈប់ដេកលង់លក់កណ្ដាលផ្លូវ ខណៈពេលកម្លាំងអាវុធហត្ថ ដាស់ឲ្យដឹងខ្លួនរួចណែនាំអោយបើកអែបខាង ស្រាប់តែច្រឡំជាន់  ថយក្រោយមួយទំហឹងបុករថយន្តពីរគ្រឿង និងបុកកិនម៉ូតូមួយគ្រឿង អូសផ្ទប់ឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យកូនស្រី ១នាក់បានស្លាប់ និងស្ត្រីជាម្ដាយម្នាក់ទៀតរងរបួសធ្ងន់។

https://s9.kh1.co/__image/w=650,h=410,q=100/a9/a91d3f0be084658ef9b42c4bf04eebe6ba44868e.jpeg

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ នៅផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

https://s9.kh1.co/__image/w=650,h=1409,q=100/d3/d35f629ef176364ce761a89ac7c8de076ea7c6ce.jpeg
https://s9.kh1.co/__image/w=650,h=403,q=100/ec/eca99bede7f2ed055676fbd69deb6147a082f414.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T