នៅថ្ងៃទី8-9 ខែសីហា ឆ្នាំ 2026 នេះបុរី ប៉េង ហួត នឹងធ្វើកម្មវិធី 8 លាភសំណាង ដើម្បីអបអសាទរការចេញម៉ូតផ្ទះថ្មីមួយប្រភេទទៀតក្នុងឆ្នាំ 2026 ដែលមានឈ្មោះថា សូហូ ម៉ូដឺន (SOHO Modern) ដែលជាប្រភេទផ្ទះស័ក្តសមទាំងការរស់នៅ បើកអាជីវកម្ម ឬ ការិយាល័យ។ កម្មវិធីនេះនឹងមានការផ្ដល់ជូនយ៉ាងច្រើនដល់អតិថិជនដែលកក់គ្រប់ប្រភេទផ្ទះក្នុងថ្ងៃកម្មវិធី មិនមែនសម្រាប់តែប្រភេទផ្ទះថ្មីនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការផ្តល់ជូនដ៏ច្រើននោះមានដូចជា៖ បញ្ចុះតម្លៃរហូតដល់ 8% មានបញ្ចុះតម្លៃបន្ថែមរហូតដល់ $8,888 ព្រមទាំងការផ្តល់ជូនពិសេសជាច្រើនទៀត ហើយគោលការណ៍បង់ប្រាក់ក៏មានការបត់បែនច្រើនជម្រើសផងដែរ។
ផ្ទះ SOHO Modern មានទំហំផ្ទះ 5m x 10m ដែលមានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 ។ ដោយជាន់នីមួយៗមានដូចជា៖
- ដោយជាន់ផ្ទាល់ដី មានចំណតរថយន្ត បរិវេណតុការិយាល័យ ឬ បរិវេណទទួលភ្ញៀវ ឃ្លាំង បរិវេណទទួលទានអាហារ បន្ទាប់ទឹកភ្ញៀវ ចង្ក្រានបាយ បរិវេណខាងក្រោយផ្ទះ ។
- ជាន់ទី 1 មានបន្ទប់គេងមេគ្រួសារ បរិវេណទូសម្លៀកបំពាក់ បន្ទប់ទឹកមេគ្រួសារ បន្ទប់គេងទី 2 បរិវេណទូសម្លៀកបំពាក់ទី 2 និង បន្ទប់ទឹក នៃបន្ទប់ទី 2 ។
- ជាន់ទី 2 មានបន្ទប់គេងបន្ទាប់មេគ្រួសារ បរិវេណទូសម្លៀកបំពាក់ទី 3 បន្ទប់ទឹកបន្ទាប់មេគ្រួសារ បន្ទប់គេងទី 4 បរិវេណទូសម្លៀកបំពាក់ទី 4 បន្ទប់ទឹកនៃបន្ទប់គេងទី 4 និងរានហាល។

ផ្ទះ SOHO Modern នេះធ្វើឱ្យការរស់នៅជាមួយអាជីវកម្មសម័យថ្មី ដោយរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង «ភាពជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន» និង «ភាពទាន់សម័យស៊ីវិល័យ»ដែលជាជម្រើសដ៏សក្តិសមសម្រាប់ម្ចាស់អាជីវកម្ម ឬ សហគ្រិន ជំនាន់ថ្មី និងអ្នកដែលចង់បង្កើត Work-Life Balance ប្រកបដោយភាពងាយស្រួល និងស៊ីវិល័យ។
សូមកុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅណា សូមអញ្ជើញចូលរួមកម្មវិធី 8 លាភសំណាងនៅថ្ងៃទី8-9 ខែសីហា ឆ្នាំ 2026 នេះ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីម៉ូតផ្ទះថ្មីនេះមុនគេ និង ទទួលបានឱកាសចំណេញដ៏ច្រើនមុនគេ។

ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016/017 59 6789 ឬ ទៅកាន់ការិយាល័យលក់ផ្ទះបុរី ប៉េង ហួត ដែលនៅជិតលោកអ្នកបំផុត។








