កាលពីថ្មីៗនេះ Suho ដែលជាមេក្រុម EXO បានធ្វើការឡាយវីដេអូនិយាយរៀបរាប់ពីការមកធ្វើខនសឺតនៅប្រទេសកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ២០២៦កន្លងទៅ ដោយលោកបានសរសើរពីហ្វេនកម្ពុជាថា ពិតជាស្វាគមន៍គាត់បានល្អមែនទែន ហើយគាត់មានអារម្មណ៍កក់ក្ដៅ និងសប្បាយរីករាយដែលបានមកជួប Exo-L នៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មិនតែប៉ុណ្ណោះ Suho បាននិយាយថា វាជាលើកទី១របស់ខ្លួន ហើយក៏ជាលើកទី១របស់ សិស្សច្បង Donghae និង Eunhyuk ផងដែរ ទោះបីជាពួកគេមានការលំបាកក្នុងការរាំលើឆាកដ៏រអិលនោះ ប៉ុន្ដែពួកគេទាំង៣នាក់ពិតជាសប្បាយរីករាយមែនទែន។

លើសពីនោះ អ្នកទាំង៣បានលង់ស្រឡាញ់ប្រទេសកម្ពុជា ទាំងប្រជាជន ទាំងវប្បធម៌ ហើយសន្យាថានឹងត្រឡប់មកលេងប្រទេសយើងម្ដងទៀតជាមិនខាន៕
វីដេអូ https://vt.tiktok.com/ZS4xeW9KL/






