ទាល់តែប៉ូលីសចុះអន្តរាគមន៍ ទើបអ៉ីជិតខាងព្រមបញ្ចប់និងទទួលកំហុស

//s9.kh1.co/48/4881825c57be55b47202954cf4742077c531daac.jpeg
សង្គម

 ២០-កញ្ញា-២០២៦ ១ល្ងាច · មួយម៉ោងមុន

ទាល់តែប៉ូលីសចុះអន្តរាគមន៍ ទើបរឿងអ៉ីជិតខាងត្រូវបានបញ្ចប់ ដោយកិច្ចសន្យា

មីងជាម្ចាស់ផ្ទះបើកអាជីវកម្មឈ្មោះ ‘’តាំង មុយលាង (ទីក្រុងសោរ)’’ ដែលបានជេរប្រមាថប្រជាពលរដ្ឋចតយានយន្តនៅលើចិញ្ចើមផ្លូវ បានទទួលស្គាល់កំហុស និងបានសុំទោសជាសាធារណៈហើយ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/35/35742b42ba1ad0683ae4317f9295ff63481e57ee.jpeg

រដ្ឋបាលខណ្ឌទួលគោក សូមបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ករណីម្ចាស់ផ្ទះឈ្មោះ តាំង មុយលាង (ទីក្រុងសោ) នៅផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលបានរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិ ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចតយានយន្តនៅលើចិញ្ចើមផ្លូវ និងជេរប្រមាថប្រជាពលរដ្ឋនោះ។

https://s9.kh1.co/__image/w=650,h=366,q=100/53/53159a1c142ffdc2dd3c3feb499a10814c442587.jpeg

នៅពេលព្រឹកវេលាម៉ោង ៩ និង០០នាទី លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំបញ្ជា និងប្រគល់ភារកិច្ចទៅលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ ដើម្បីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះធ្វើកំណត់ហេតុអប់រំ បញ្ឈប់សកម្មភាពមិនសមរម្យ និងសុំទោសជាសាធារណៈ រួចហើយ។

ក្រុមការងារបានធ្វើការវាស់វែង និងបាញ់ថ្នាំកំណត់ដីកម្មសិទ្ធិជូនម្ចាស់ទីតាំងសម្រាប់ប្រកបអាជីវកម្ម ដើម្បីបញ្ឈប់សកម្មភាពរំលោភលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត។

https://s9.kh1.co/__image/w=650,h=867,q=100/0d/0d725b0e26845f2029c2566a77785a99307f547c.jpeg

បន្ទាប់ពីសមត្ថកិច្ចបានអប់រំណែំនាំរួចហើយ ម្ចាស់ទីតាំងខាងលើ បានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ដោយសន្យាបញ្ឈប់សកម្មភាព ដូចបានប្រព្រឹត្តកន្លងមកទៀតហើយ៕

https://s9.kh1.co/__image/w=650,h=1156,q=100/1f/1fb6b8a27338eb1b446f6827eaea185f5c3bd79a.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/48/4881825c57be55b47202954cf4742077c531daac.jpeg
https://s9.kh1.co/__image/w=650,h=926,q=100/0d/0d0ad7ad7b04dfae1f9a336eaa13f8979b21e730.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/de/ded376d815cf3c8ed820b7e5dc08f2a03d4a5fe7.png

ប៉ូការី ស្វេត ភេសជ្ជៈអុីយ៉ុងកម្រិតពិភពលោករបស់ប្រទេសជប៉ុន បានប្រកាសជាដៃគូគាំទ្រផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026)

 ១៨-កញ្ញា-២០២៦ 
 ១ល្ងាច · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T