ឈប់ប្រើទំនិញ «ផ្ទះលេខពីរ» ទៀតទៅ! កូនខ្មែរ SCE Cambodia បាននាំចូលផលិតផលអេឡិចត្រូនិកម៉ាក SCE ស្តង់ដាសិង្ហបុរីដោយជោគជ័យ

//s9.kh1.co/00/008e48b237e055907245c6c6a6261021b68fba65.jpeg
សង្គម

 ១៧-កក្កដា-២០២៦ ១ល្ងាច · ២ ខែមុន

ឈប់ប្រើទំនិញ «ផ្ទះលេខពីរ» ទៀតទៅ! កូនខ្មែរ SCE Cambodia បាននាំចូលផលិតផលអេឡិចត្រូនិកម៉ាក SCE ស្តង់ដាសិង្ហបុរីដោយជោគជ័យ

[ភ្នំពេញ, ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦] — ក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេបង្កើតឡើងដោយកូនខ្មែរ SCE Cambodia បានដាក់សម្ពោធផលិតផលអេឡិចត្រូនិកថ្មីៗ ច្រើនមុខស្តង់ដាសិង្ហបុរី ទទួលស្គាល់ដោយ វិញ្ញាបនបត្រ CE (ទទួលស្គាល់ដោយសហគមន៏អឺរ៉ុប), ISO 9001 និងISO 14001 សន្សំភ្លើងរហូតដល់ 50% ជាមួយបច្ចេកវិទ្យាចុងក្រោយ Digital Inverter Technology, ECO Friendly ប្រើហ្គាសដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយការធានាជួសជុលគ្រឿងបន្លាស់រហូតដល់ 5ឆ្នាំ ផ្ទុះគាំទ្រភ្លូកទឹកភ្លូកដី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ បានបង្ហាញពីរបត់ថ្មីមួយនៃឧស្សាហកម្មគ្រឿងអេឡិចត្រូនិកក្នុងស្រុក ក្រោមស្មារតីជាតិនិយមដ៏រឹងមាំ ដាស់តឿនពលរដ្ឋខ្មែរឱ្យ «ឈប់ប្រើទំនិញផ្ទះលេខពីរ ហើយងាកមកគាំទ្រផលិតផលក្រុមហ៊ុនកូនខ្មែរ ស្តង់ដាសិង្ហបុរី» ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចជាតិ។

https://s9.kh1.co/__image/w=650,h=387,q=100/6f/6f8178804e26e4e5d2e3317908b1c28c88cf47c3.jpeg

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក ឡុង ណារ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន SCE Cambodia បានថ្លែងទៅកាន់ដៃគូពាណិជ្ជកម្ម តំណាងចែកចាយ ដែលបានអញ្ជើញមកពី ២៥ ខេត្ត-ក្រុង យ៉ាងដូច្នេះថា៖

«ដើមចមដែលខ្ញុំសម្រេចចិត្តនាំយកផលិតផលអេឡិចត្រូនិកស្តង់ដាសិង្ហបុរី ម៉ាក SCE មកកាន់ទីផ្សារនេះ គឺដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងបង្កើតរបត់ថ្មីមួយ ក្នុងការពហិការទំនិញផ្ទះលេខពីរ។ យើងចង់បណ្តុះស្មារតី 'ខ្មែរស្រឡាញ់ខ្មែរ ខ្មែរអាចធ្វើបាន' តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពស្តង់ដាអន្តរជាតិពិតប្រាកដ។ ក្រោមមនសិកាស្នេហាជាតិមាតុភូមិ យើងចង់ឱ្យកូនខ្មែរគ្រប់រូបទទួលបានបទពិសោធន៍រស់នៅដ៏អស្ចារ្យ ចំណាយតិច ចំណេញច្រើន និងមានផាសុកភាពខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ»។

ស្តង់ដាកម្រិតអន្តរជាតិ គុណភាព សុវត្ថិភាព និងការសន្សំសំចៃខ្ពស់រាល់ផលិតផលរបស់ SCE Cambodia ទាំងអស់ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតអន្តរជាតិរួមមាន CE(ទទួលស្គាល់ដោយសហគមន៏អឺរ៉ុប), ISO 9001 និង ISO 14001។ អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺសន្សំសំចៃអគ្គិសនីខ្ពស់ បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ Digital Inverter Technology ជួយសន្សំសំចៃថាមពលរហូតដល់ ៥០% អមដោយបច្ចេកវិទ្យា ECO Friendly ប្រើប្រាស់ហ្គាសដែលមិនបំផ្លាញស្រទាប់អូហ្សូន និងរួមចំណែកការពារបរិស្ថាន។

នៅក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមហ៊ុនបានដាក់បង្ហាញនូវស្រឡាយផលិតផលទំនើបៗជាច្រើនមុខ ដូចជា ទូទឹកកក, ទូក្លាស្សេ ទ្វារកញ្ចក់ (ទ្វារ១ ទ្វារ២ និងទ្វារ៣), ទូក្លាស្សេ (កកម្ខាងត្រជាក់ម្ខាង និងកកសុទ្ធ) រក្សាភាពស្រស់ និងអនាម័យខ្ពស់ សន្សំភ្លើងរហូតដល់ ៥០%, ម៉ាស៊ីនត្រជាក់, កង្ហារត្រជាក់, ឆ្នាំងបំពងស្ងួត (Air Fryer) និងម៉ាស៊ីនផលិតទឹកកក (ICE Maker)។

https://s9.kh1.co/__image/w=650,h=434,q=100/0d/0d083b0bec976b93b6e3b28b9f3323ce784d3cba.jpeg

ជាពិសេស ម៉ាស៊ីនចម្រោះទឹកស្អាត (ក្តៅ-ធម្មតា-ត្រជាក់) របស់ SCE Cambodia គឺទទួលបានការទទួលស្គាល់ និងបញ្ជាក់គុណភាពជាផ្លូវការពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បាន ១០០%។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញ ម៉ាស៊ីនបោកខោអាវទំនើបចុងក្រោយ (ខ្នាត៨គីឡូ ១០គីឡូ ១២គីឡូ ១៥គីឡូ និង១៨គីឡូ) ដែលមានមុខងារឆ្លាតវៃ(Dynamic Wash) ជាច្រើនដូចជា៖ តម្រងចាប់សរសៃក្រណាត់ (Magic Cleaning Filter), ប្រព័ន្ធសន្សំសំចៃភ្លើង និងទឹក, មុខងារបោកនិងសម្ងួត (Wash & Spin), ប្រព័ន្ធទ្វារបិទយឺតៗដោយស្វ័យប្រវត្ត (Soft-Closing Door) និងបោកស្ងាត់លឿនរហ័សទាន់ចិត្ត (Quick & Quiet Wash)។

សូមរំលឹកជូនផងដែរ រាល់ផលិតផលក្រុមហ៊ុន SCE Cambodia មានការធានាជួសជុល និងគ្រឿងបន្លាស់រហូតដល់ ៥ឆ្នាំ ព្រមទាំងមានសេវាកម្មថែទាំលឿនរហ័សទាន់ចិត្ត ប្រកបដោយទំនួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់។

https://s9.kh1.co/__image/w=650,h=434,q=100/76/76c5987232ab6d15d5c0be26490890c5e53b156d.jpeg

ដោយផ្អែកលើគុណសម្បត្តិ ទាំងបច្ចេកវិទ្យា គុណភាព និងការធានាជូនពី SCE Cambodia ស្តង់ដាសិង្ហបុរី បានជម្រុញឲ្យ ភ្ញៀវកិត្តិយស ដៃគូរសហការ តំណាងចែកចាយ ២៥​ ខេត្តក្រុងដែលបានស្ថិតនៅក្នុងកម្មវិធីសម្ពោធទាំងមូល  ដណ្តើមគ្នាបញ្ជាទិញភ្លូកទឹកភ្លូកដី ដោយមិនរង់ចាំដល់ថ្ងៃស្អែកឡើយ។ 

នេះជាសក្ខីកម្មដ៏ច្បាស់លាស់ដែលបង្ហាញពី «កម្លាំងចលករជាធ្លុងមួយ»ក្នុងការប្តេជ្ញាចិត្តរួមគ្នា ងាកមកលើកស្ទួយផលិតផលSCE ដែលមានគុណភាពខ្ពស់ និងរួមគ្នាបោះបង់ចោលការលក់ ឬប្រើប្រាស់ទំនិញ ផ្ទះលេខពីរ។

https://s9.kh1.co/__image/w=650,h=434,q=100/18/1833e5194d44c502672540ce422eaee5b6e63106.jpeg

កម្មវិធីដ៏ជោគជ័យនេះ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងអធិកអធម តាមរយៈ ការថតរូបអនុស្សាវរីយ៍ ការប្រគល់រង្វាន់ជូនដល់តំណាងចែកចាយឆ្នើម និងការពិសារអាហារសាមគ្គីជុំគ្នា។ 

SCE Cambodia — ផលិតផលកូនខ្មែរ ស្តង់ដារសិង្ហបុរី គុណភាព សុវត្ថិភាព និងសន្សំសំចៃ!ព័ត៌មានទំនាក់ទំនង និងបញ្ជាទិញ៖សេវាកម្មជួសជុល & ថែទាំ៖ 096 2909 118 | 017 909 118ទំនាក់ទំនងបោះដុំ និងលក់រាយ៖ 017 989 555 (telegram)

www.scecambodia.com

https://www.facebook.com/scecambodia168

https://s9.kh1.co/__image/w=650,h=405,q=100/ab/abc1dda9482f2dc6f9bb74f70320bb598fd04d3a.jpeg
https://s9.kh1.co/__image/w=650,h=869,q=100/32/325eaf9f00ae06cdd87ce385e233fece410055f8.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/0e/0e81c4b7d19de591624d603c8fb3ed4751f69ab1.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/94/94c84aa03d0ead5a587d640372d4fd28e454878f.jpeg
https://s9.kh1.co/__image/w=650,h=420,q=100/17/17a0ab6d59d6c7768b2a09ac007b6ddea3f79dba.jpeg
https://s9.kh1.co/__image/w=650,h=415,q=100/ad/ad3f9a2d207e251818881c05d5d50fdcab5a6ec4.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/cb/cb27863ff6c7ee32bca7840fdb4993baf5a2010a.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/48/4832d2cbaa5363d2d543f02914a34f3cd4a020f9.jpeg
https://s9.kh1.co/__image/w=650,h=498,q=100/08/08a307738b58f0b07c41158f25fcf3db3acf88ed.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/18/182778d1bc8126d1b94afd95cc2da1cad7f6ae0a.jpeg
https://s9.kh1.co/__image/w=650,h=376,q=100/79/79043b62087966726f6a40e06ac52ef2f6d5d622.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/bd/bd0f620eb7ef24d5d5329423b2e7e54743e6cffb.jpeg
https://s9.kh1.co/__image/w=650,h=398,q=100/29/299b1cc9109950135a8c51d20a67dfe6c115288f.jpeg
https://s9.kh1.co/__image/w=650,h=374,q=100/5e/5e74928543ada6cb2c3f442ac50f86a9b3ab75fc.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/f6/f611101cf70ff77a63eab5aef1b340eb072dcb3c.jpeg
https://s9.kh1.co/__image/w=650,h=405,q=100/49/49b5d918292fc3e70ef74afc47781cda17978834.jpeg
https://s9.kh1.co/__image/w=650,h=412,q=100/09/093e37dfc71bcc1ded9d71115489613abb711a44.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T