អាណាចក្រនៃអង្គរពិតៗ រកឃើញគ្រឹះប្រាសាទឥដ្ឋបុរាណ សតវត្សរ៍ទី៦ នៅក្រោយដីបុរីមួយកន្លែង

//s9.kh1.co/fc/fcd81574b1d5d22016a3725f0f3199a7efb026b8.png
សង្គម

 ២៤-កញ្ញា-២០២៦ ២ល្ងាច · ១៤ ម៉ោងមុន

រកឃើញគ្រឹះប្រាសាទឥដ្ឋបុរាណ សតវត្សរ៍ទី៦ នៅក្រោយដីបុរីមួយកន្លែង

ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបានរកឃើញរចនាសម្ព័ន្ធគ្រឹះប្រាសាទឥដ្ឋបុរាណដ៏កម្រ និងប្លែកពីគេបំផុតមួយ នៅស្ថានីយ «ទួលអង្គកំណប់» ស្ថិតក្នុងខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីស្ថាបត្យកម្មប្រាសាទសម័យបុរេអង្គរដទៃទៀតដែលធ្លាប់បានប្រទះឃើញកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/3e/3e930313f6bfbea9884246a4ca00a5254e3b0058.jpeg

ចំណុចគួរឱ្យភ្ញាក់ផ្អើលបំផុតនៃការធ្វើកំណាយស្រាវជ្រាវនេះ គឺនៅខាងក្រោមគ្រឹះឥដ្ឋនៃតួប្រាសាទបុរាណ ដែលត្រូវបានសន្និដ្ឋានជាបឋមថាស្ថិតក្នុងរវាងសតវត្សរ៍ទី៦ ត្រូវបានបុព្វបុរសរៀបចំទ្រាប់ដោយ «ថ្មគ្រួសទន្លេរលីងរលោង» យ៉ាងផ្ចិតផ្ចង់ ជំនួសឱ្យការប្រើប្រាស់គ្រឹះថ្មភក់ ឬថ្មបាយក្រៀមដូចទម្លាប់បុរាណ។

https://s9.kh1.co/__image/w=650,h=867,q=100/8a/8a916822f3896e7605da3fdf757cb6c3dab247d8.jpeg

លើសពីនេះទៅទៀត ក្រុមការងារជំនាញក៏បានរកឃើញផ្ទាំងថ្មភក់រាងកន្លះរង្វង់មួយផ្ទាំង មានក្បូរក្បាច់ចម្លាក់យ៉ាងល្អឯកពិសិដ្ឋ (ហៅថា ថ្មព្រះចន្ទ ឬ Moonstone) ដែលមានប្រវែង ៧០ សង់ទីម៉ែត្រ ធ្លាប់ដើរតួជាកាំជណ្តើរនៃច្រកចូលប្រាសាទដើមពីសម័យបុរាណផងដែរ។

https://s9.kh1.co/__image/w=650,h=488,q=100/ed/ed8680dfdeaecf34a114563e3bbdce63c74838d6.jpeg

ការចុះស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្រោមទម្រង់ «បុរាណវិទ្យាសង្គ្រោះបន្ទាន់» ដើម្បីស្រង់ទិន្នន័យ ថែរក្សាវត្ថុតាង និងចងក្រងឯកសារប្រវត្តិសាស្ត្រឱ្យបានទាន់ពេលវេលា ស្របពេលដែលទួលបុរាណរាប់ពាន់កន្លែងនៅទូទាំងប្រទេសកំពុងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ជារៀងរហូត ដោយសារតែការពង្រីកផ្ទៃដីកសិកម្ម និងការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងគំហុក៕

https://s9.kh1.co/__image/w=650,h=366,q=100/3d/3d4933fbaa683482b4cfc0f3a93da1529b992d46.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/11/11e987816e5011df190e6481be8a64f19dca74d5.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/85/85485a0bf01e89096ffe6ec8e257dfac46d4b17c.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/04/04df38f73a0f58354635fb500717965a5df53ade.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T