រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុន Vinamilk ដែលស្ថាប័ន Brand Finance បានចាត់ចំណាត់ថ្នាក់ជាម៉ាកយីហោផលិតផលទឹកដោះគោមានសក្តានុពលបំផុតក្នុងពិភពលោក (នៅក្នុង របាយការណ៍ Food & Drink ឆ្នាំ២០២៥) កំពុងប្រារព្ធខួប ៥០ឆ្នាំ នៃការនាំយកអាហាររូបត្ថម្ភប្រកបដោយគុណភាពជូនដល់គ្រួសាររាប់លានគ្រួសារ ហើយក្រុមហ៊ុន ក៏បាននាំយកព្រឹត្តិការណ៍ដ៏សំខាន់នេះ មកប្រារព្ធនៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងក្រុមហ៊ុន កំពុងពង្រីកវត្តមានរបស់ខ្លួនជាលំដាប់ផងដែរ។ ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងនៅ ប្រទេសវៀតណាមក្នុងឆ្នាំ ១៩៧៦ ហើយ ក្រុមហ៊ុនបានចំណាយពេលប្រាំទសវត្សរ៍ដើម្បីកែលម្អ និងសម្រិតសម្រាំងគ្រប់ដំណាក់កាលនៃអាហាររូបត្ថម្ភទឹកដោះគោចាប់តាំងពីការថែទាំសត្វការជ្រើសរើសគ្រឿងផ្សំរហូតដល់ការផ្សំរូបមន្តនិងការធានានូវគុណភាព។ បច្ចុប្បន្នជំនាញឯកទេសនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិឈានមុខគេព្រមទាំងទទួលបានការជឿទុកចិត្តពីក្រុមគ្រួសារនៅក្នុងប្រទេសនិងដែនដីជាង ៦៥ ទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់គ្រួសារកម្ពុជាព្រឹត្តិការណ៍ដ៏សំខាន់នេះមិនត្រឹមតែជាការប្រារព្ធពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីឱ្យពលរដ្ឋកម្ពុជាអាចទទួលបាននូវស្តង់ដាគុណភាព និងសុវត្ថិភាពអនុលោមតាមកម្រិតដែល Vinamilk បានប្រកាន់ខ្ជាប់អស់រយៈពេល ៥០ឆ្នាំកន្លងមកនេះ។
ជំនាញឯកទេសផ្នែកអាហាររូបត្ថម្ភរយៈពេលប្រាំទសវត្សរ៍ ដែលទទួលបានទំនុកចិត្តនៅទូទាំងពិភពលោក
ការវិនិយោគជាបន្តបន្ទាប់អស់រយៈពេលប្រាំទសវត្សរ៍លើជំនាញឯកទេសក្នុងវិស័យផលិតផល ចេញពីទឹកដោះគោបានធ្វើឱ្យក្រុមហ៊ុន Vinamilk ក្លាយជាក្រុមហ៊ុនផលិតផលទឹកដោះគោឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុន Vinamilk បាន ជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនទឹកដោះគោលំដាប់កំពូលទាំង ៣៦ ក្នុងពិភពលោក បើគិតជាប្រាក់ចំណូល ហើយជាម៉ាកយីហោតែមួយគត់មកពីតំបន់អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះក្នុងចំណោមម៉ាក យីហោទឹកដោះគោដែលមានគុណតម្លៃបំផុតទាំង ១០ ក្នុងពិភពលោករបស់ស្ថាប័ន Brand Finance។ នៅក្នុងរបាយការណ៍ Food & Drink ឆ្នាំ២០២៥ របស់ Brand Finance ក្រុមហ៊ុន Vinamilk ក៏ត្រូវបានប្រសិទ្ធនាមជាម៉ាកយីហោទឹកដោះគោដែលមានសក្តានុពលបំផុតក្នុងពិភពលោកជាមួយនឹងកម្រិតភាពរឹងមាំនៃម៉ាកយីហោ កម្រិត AAA+ ផងដែរ។

ក្រៅពីនេះក៏មានការទទួលស្គាល់ដោយឯករាជ្យលើទិដ្ឋភាពផ្សេងៗជាច្រើនរបស់ផលិតផល ដែលឆ្លុះបញ្ចាំងពីគុណតម្លៃដែលជាទីយកចិត្តទុកដាក់របស់គ្រួសារផងដែរ ពោលគឺភាព សុទ្ធ សុវត្ថិភាព រសជាតិ និងនវានុវត្តន៍ របស់ផលិតផល។
ចំណែកនៅក្នុងវិស័យអាហាររូបត្ថម្ភសម្រាប់ទារក និងកុមារវិញ ក្រុមហ៊ុន Vinamilk បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងតំបន់អាស៊ី ដែលបានទទួលពានរង្វាន់ផលិតផលមានភាពស្អាត និង សុទ្ធ (Clean Label Project Purity Award) សម្រាប់គ្រប់ផលិតផលម្សៅទឹកដោះគោកុមាររបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាពានរង្វាន់ផ្អែកលើការធ្វើតេស្តដោយមន្ទីរពិសោធន៍ឯករាជ្យដើម្បីពិនិត្យរកសារធាតុពុលនិងភាពសុទ្ធនៃផលិតផល។
ចំពោះ ទឹកដោះគោស្រស់ ផលិតផល Vinamilk 100% Fresh Milk ទទួលបានការជឿទុកចិត្តពីមនុស្សគ្រប់វ័យរាប់លានគ្រួសារសម្រាប់អាហាររូបត្ថម្ភប្រចាំថ្ងៃ។ សម្រាប់ផលិតផល កម្រិតព្រីមៀមវិញ ផលិតផល Vinamilk Green Farm បានការទទទួលស្គាល់ចំពោះភាពសុទ្ធនៃផលិតផល ដោយស្ថាប័ន Clean Label Project បានការទទួលស្គាល់ផ្នែករសជាតិពីវិទ្យាស្ថានជាតិរសជាតិអន្តរជាតិស្ថិតក្នុងក្រុងប្រ៊ុចសែលដោយការធ្វើតេស្ដសម្រាប់ ពានរង្វាន់រសជាតិប្រណីត (Superior Taste Award) ត្រូវបានវាយតម្លៃតាមវិធីវិនិច្ឆ័យ ដោយចុងភៅអាជីពនិងអ្នកជំនាញខាងរសជាតិដោយមិនឱ្យដឹងពីម៉ាកយីហោផលិតផលជាមុន និងបានការទទួលស្គាល់ផ្នែកគុណភាពពីស្ថាប័ន Monde Selection។ អនុលោមតាមការស្រាវជ្រាវទីផ្សារធ្វើឡើងដោយក្រុមហ៊ុន Alphanalyst Research Co., Ltd. ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បាន រកឃើញថា ផលិតផល Green Farm គឺជាស្រឡាយទឹកដោះគោស្រស់តែមួយគត់ក្នុងពិភពលោក ដែលទទួលបានការទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិទាំងបីតែម្ដង បែបនេះ ។

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍សន្និសីទទឹកដោះគោសកល (Global Dairy Congress) នាទីក្រុងបាសេឡូណាក្រុមហ៊ុន Vinamilk ទទួលបានពានរង្វាន់ចំនួនប្រាំ នៅក្នុងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍ទឹកដោះគោពិភពលោក ឆ្នាំ២០២៦ ក្នុងចំណោមផលិតផលចំនួន ១៧ ដែលបានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលលោក Richard Hall ប្រធាន Global Dairy Congress និងប្រធានពានរង្វាន់នេះ បានពិពណ៌នាថាជាសមិទ្ធផលដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ២០ឆ្នាំនៃការរៀបចំពានរង្វាន់នេះ។ ការទទួលស្គាល់ទាំងនេះបានគ្របដណ្តប់លើវិស័យអាហាររូបត្ថម្ភកុមារ អាហាររូបត្ថម្ភសម្រាប់វ័យចាស់ប្រកបដោយសុខភាពល្អ ទឹកដោះគោស្រស់ និងបង្អែម/ការ៉េម។
ផលិតផលអាហាររូបត្ថម្ភសម្រាប់កុមារមួយរបស់ក្រុមហ៊ុន Vinamilk ត្រូវបានប្រសិទ្ធនាមជា ផលិតផលទឹកដោះគោកុមារល្អបំផុត ចំណែកផលិតផល Sure Prevent Gold បានទទួល ការប្រសិទ្ធនាមជា នវានុវត្តន៍សមស្របតាមវ័យល្អបំផុត ; ផលិតផល Vinamilk Gelato Matcha Gotcha បាននាមជា ការ៉េមល្អបំផុត; ផលិតផល Vinamilk 100% Fresh Milk Flavoured ជាភេសជ្ជៈទឹកដោះគោមានរសជាតិល្អបំផុត; និងផលិតផល Vinamilk Gelato ជាផលិតផលមានការរចនាវេចខ្ចប់ល្អបំផុត ។

ភាពហ្មត់ចត់ នៅពីក្រោយទំនុកចិត្តរបស់អ្នកបរិភោគរយៈពេល ៥០ឆ្នាំ
នៅពីក្រោយកំណត់ត្រាដ៏ជោគជ័យនេះ គឺកើតចេញពីជំនឿយ៉ាងសាមញ្ញមួយពោលគឺ ការកសាងទំនុកចិត្តគឺធ្វើឡើងតាមរយៈការផ្ដល់ព័ត៌មានលម្អិតទាំងអស់ឱ្យបានត្រឹមត្រូវ។ លោកស្រី Mai Kieu Lien អគ្គនាយិការនៃក្រុមហ៊ុន Vinamilk បានលើកឡើងថា៖ “តែកាលណាអាហារចូលទៅក្នុងពោះបាត់នោះគឺយើងលែងមានឱកាសកែប្រែកំហុសទៀតហើយ។ ហេតុនេះ សម្រាប់ក្រុមហ៊ុន Vinamilk គុណភាពមិនត្រឹមតែជាស្តង់ដាផលិតកម្មតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក្រមសីលធម៌វិជ្ជាជីវៈនិងជាការទទួលខុសត្រូវចំពោះអ្នកបរិភោគពោលគឺជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់មិនដែលធ្វេសប្រហែសឡើយមិនថាដោយហេតុផលណាក៏ដោយ”។ អស់រយៈពេលប្រាំទសវត្សរ៍មកនេះ ក្រុមហ៊ុន Vinamilk បានប្រែក្លាយជំនឿនោះទៅជាវិន័យដ៏ម៉ឺងម៉ាត់ដោយបញ្ជ្រាបស្តង់ដាដ៏ហ្មត់ចត់នៅគ្រប់ដំណាក់កាលទាំងអស់រាប់ចាប់ពីការចិញ្ចឹមសត្វ ការស្រាវជ្រាវអាហាររូបត្ថម្ភការផលិតនិងការធានាគុណភាព ដើម្បីធានាថាគ្រប់ផលិតផលទាំងអស់ត្រូវបានផលិតឡើងប្រកបដោយស្តង់ដាគុណភាពដែលមិនមានការបន្ធូរបន្ថយស្ដង់ដា ឬ បញ្ចុះគុណភាពឡើយ។
នៅតាមកសិដ្ឋានរបស់ក្រុមហ៊ុន Vinamilk ស្តង់ដាដ៏ហ្មត់ចត់ត្រូវបានអនុវត្តនៅគ្រប់ដំណាក់កាលទាំងអស់នៃការចិញ្ចឹមសត្វពាហនៈយកទឹកដោះ។ សត្វគោត្រូវបានតាមដានសុខុមាលភាពដោយប្រើប្រាស់បច្ចេកវិទ្យា និងទទួលបានការផ្តល់ចំណីដែលជ្រើសរើសយ៉ាងសម្រិតសម្រាំង ខណៈដែលកសិដ្ឋានទាំងអស់ទទួលបានវិញ្ញាបនបត្រ Global S.L.P. សម្រាប់ការ អនុវត្តល្អផ្នែកកសិកម្ម។ បន្ថែមពីនេះ កសិដ្ឋានសរីរាង្គមួយនៅក្នុងបណ្តាញនេះក៏បានទទួលវិញ្ញាបនបត្រ EU Organic រយៈពេល ១០ ឆ្នាំជាប់ៗគ្នាផងដែរ។
យើងក៏អនុវត្តភាពហ្មត់ចត់ដូចគ្នានេះ នៅគ្រប់ជំហានទាំងអស់នៃផលិតកម្មទឹកដោះគោ រាប់ចាប់ពីល្បឿននៃការដឹកជញ្ជូនទឹកដោះគោស្រស់បន្ទាប់ពីរឹតយកទឹកដោះពីកសិដ្ឋានទៅកាន់ឃ្លាំងរក្សាភាពត្រជាក់ភ្លាមៗ ដើម្បីធានាបាននូវភាពស្រស់របស់ទឹកដោះគោ។ ទោះបីជាការអនុវត្តល្អិតល្អន់ទាំងនេះ កម្រត្រូវបានអ្នកបរិភោគមើលឃើញក៏ដោយប៉ុន្តែសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំរបស់ Vinamilk ថា គុណភាពដែលគួរឱ្យទុកចិត្តគឺកើតចេញពីភាពច្បាស់លាស់ និងភាពស៊ីសង្វាក់គ្នានៅគ្រប់ដំណាក់កាលទាំងអស់។

ក្រៅពីកសិដ្ឋាន និងដំណើរការរឹតយកទឹកដោះគោ បណ្តាញរោងចក្រផលិតកម្មរបស់ Vinamilk ត្រូវបានសាងសង់ឡើងតាមស្តង់ដាអន្តរជាតិ ដើម្បីធានាគុណភាព សុវត្ថិភាពចំណីអាហារ និងផលិតកម្ម។ ក្រុមហ៊ុនក៏បានអភិវឌ្ឍជំនាញ និងសមត្ថភាពបាញ់សម្ងួតម្សៅទឹកដោះគោដោយខ្លួនឯងតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានក្លាយជាអ្នកត្រួសត្រាយផ្លូវបច្ចេកវិទ្យានេះក្នុងតំបន់អាស៊ី និងអាចគ្រប់គ្រងបានកាន់តែល្អិតល្អន់នូវសមាសភាពអាហាររូបត្ថម្ភ និងស្ថិរភាពនៃគុណភាពផលិតផលគ្រប់កញ្ចប់ផលិតផល។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Vinamilk បានបើកសម្ពោធរោងចក្រ Vietnam Milk Factory និងរោងចក្រ Vietnam Powdered Milk Factory ដែលជា រោងចក្រខ្នាតយក្សពីរ មានទុនវិនិយោគសរុបប្រមាណ ១៥២ លានដុល្លារអាមេរិក។ រោងចក្រផលិតកម្មរបស់ក្រុមហ៊ុន ទទួលបានវិញ្ញាបនបត្រស្តង់ដាដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន ISO 9001 (ប្រព័ន្ធគ្រប់គ្រងគុណភាព) និង FSSC 22000 (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ) ហើយមន្ទីរពិសោធន៍របស់ក្រុមហ៊ុនទទួលបានការទទួលស្គាល់តាមស្តង់ដា ISO 17025 ដែលធានាថាគ្រប់ផលិតផលទាំងអស់ឆ្លើយតបតាមតម្រូវការដ៏ហ្មត់ចត់ផ្នែកគុណភាព សុវត្ថិភាព និងភាពត្រឹមត្រូវនៃអាហាររូបត្ថម្ភ មុនពេលទៅដល់ដៃអ្នកបរិភោគ។


វិន័យដ៏ម៉ឺងម៉ាត់ នេះដែរ បានជួយជំរុញដល់នវានុវត្តន៍ផលិតផលដោយក្នុងនោះ ក្រុមហ៊ុន Vinamilk ផ្តោតការយកចិត្តទុកដាក់លើផលិតផលផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បី ឆ្លើយតបទៅនឹងតម្រូវការអាហាររូបត្ថម្ភជាក់លាក់។ ចំពោះផ្នែកទឹកដោះគោស្រស់ ផលិតផល Green Farm ប្រើប្រាស់បច្ចេកវិទ្យាសុញ្ញាកាសភ្លោះ ដើម្បីរក្សាសមាសធាតុធម្មជាតិរបស់ទឹកដោះគោ ហើយផលិតផល Green Farm High Protein ប្រើប្រាស់បច្ចេកវិទ្យាចម្រោះអ៊ុលត្រា (ultrafiltration) ដើម្បីផ្តល់ជូននូវទឹកដោះគោដែលមានប្រូតេអ៊ីនខ្ពស់ សម្បូរជាតិកាល់ស្យូម និងគ្មានធាតុឡាក់តូស សម្រាប់អ្នកបរិភោគដែលស្រឡាញ់សុខភាព និងចូលចិត្ត មានសកម្មភាពច្រើន។

ការនាំយកទំនុកចិត្ត និងអាហាររូបត្ថម្ភទាំងនេះមកជូនគ្រួសារកម្ពុជា
ក្រុមហ៊ុន Vinamilk កំពុងបន្តវិនិយោគដើម្បីនាំយកអាហាររូបត្ថម្ភដែលខ្លួនផលិតបានឱ្យខិតមកកាន់តែជិតគ្រួសារកម្ពុជា។ ហាងគំរូដំបូងបង្អស់របស់ Vinamilk ត្រូវបានបើកសម្ពោធនៅលើមហាវិថីព្រះនេរុ រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២៦ ហើយបន្ទាប់មកហាងគំរូទីពីរបានបើកដំណើរការនៅលើផ្លូវ ៤៨៨ ជិតផ្សារដើមថ្កូវ កាលពីថ្ងៃទី១ ខែឧសភា កន្លងមកនេះ។ ហាងទាំងពីរនេះ ត្រូវបានរចនាឡើងជាទីតាំងដើម្បីឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ និងសិក្សាស្វែងយល់ផ្ទាល់ពីម៉ាកយីហោរបស់យើង ជាជាងគ្រាន់តែជាកន្លែងទិញទំនិញធម្មតា ដោយនៅទីនេះគ្រួសារអាចទស្សនា និងជ្រើសរើសផលិតផលគ្រប់មុខយ៉ាងសម្បូរបែប ដោយមានបុគ្គលិកជួយណែនាំផលិតផល និងឆ្លើយតបរាល់ចម្ងល់ ព្រមទាំងមានការភ្លក្សរសជាតិផលិតផលដោយឥតគិតថ្លៃ មានចាប់ពីទឹកដោះគោស្រស់ រហូតដល់ការ៉េម Gelato ដែលអនុញ្ញាតឱ្យអតិថិជនអាចសាកល្បងប្រើមុនពេលសម្រេចចិត្តជ្រើសរើសទិញផលិតផលណាមួយ។
នៅហាងគំរូទីមួយ ផ្នែករៀបរាប់សាច់រឿងរបស់ម៉ាកយីហោ និងធ្នើរតាំងផលិតផល គឺជាផ្នែកដែលមានអ្នកចូលទស្សនាច្រើនជាងគេ ការចុះឈ្មោះជាសមាជិកមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ហើយអតិថិជនជាច្រើនបានរកឃើញថា ផលិតផលទឹកដោះគោស្តង់ដាអន្តរជាតិមានតម្លៃដែលអាចទទួលយកបានជាងអ្វីដែលពួកគេរំពឹងទុក។ ហាងទាំងពីរប្រកាន់ខ្ជាប់នូវស្តង់ដាគុណភាព និងសុវត្ថិភាពដូចគ្នាដែលម៉ាកយីហោនេះអនុវត្តនៅគ្រប់ទីផ្សារទាំងអស់ ដែលជាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការនាំយកអាហាររូបត្ថម្ភប្រចាំថ្ងៃដែលគួរឱ្យទុកចិត្ត ឱ្យកាន់តែងាយស្រួលទទួលបានសម្រាប់គ្រួសារកម្ពុជា។
លោក Pham Hong Y ប្រធានផ្នែកលក់រាយរបស់ ក្រុមហ៊ុន Vinamilk បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាគឺជាទីផ្សាររយៈពេលវែងរបស់ យើង ហើយការពង្រីកវត្តមានរបស់យើងនៅទីនេះ គឺត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ ។ សញ្ញាណវិជ្ជមាន ដែលយើងទទួលបានពីដំណើរការហាងគំរូទីមួយរបស់យើងនៅលើមហាវិថីព្រះនេរុដូចជាចំនួនសមាជិកដ៏ច្រើនដែលបានចុះឈ្មោះព្រមទាំងការចូលរួមនិងចាប់អារម្មណ៍របស់ពួកគេចំពោះ ដំណើរសាច់រឿងរបស់ ម៉ាកយីហោ និងផលិតផលរបស់យើងគឺពិតជាផ្តល់ការលើកទឹកចិត្តដល់ ពួកយើងជាខ្លាំង”។

ការប្តេជ្ញាចិត្តរបស់យើងគឺមិនកម្រិតនៅត្រឹមតែនៅលើធ្នើរតាំងទំនិញតែប៉ុណ្ណោះទេ។ ផលិតផលយ៉ាងសម្បូរបែបដូចជា Green Farm, SUSU, ADM និង Fresh Milk 100% ឥឡូវនេះមានលក់នៅតាមហាងចាប់ហួយ និងផ្សារទំនើបនានាផងដែរ។ បន្ថែមលើទីតាំងលក់ទំនិញផ្ទាល់ នៅខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន Vinamilk បាននាំយកម៉ាកយីហោរបស់ខ្លួនទៅដល់ កន្លែងដែលគ្រួសារកម្ពុជាជួបជុំគ្នាជាមួយហាងលក់ចុងសប្តាហ៍នៅវ៉កស្ទ្រីតក្នុងរាជធានីភ្នំពេញ ដោយមានផ្ទាំងជញ្ជាំងរៀបរាប់បង្ហាញសាច់រឿងរបស់ម៉ាកយីហោការភ្លក្សរសជាតិផលិតផល ល្បែងកម្សាន្ត និងបរិវេណសម្រាប់កុមារលេង ដែលផ្តល់ជូនអ្នកចូលទស្សនានូវបទពិសោធន៍ផ្ទាល់ពីផលិតផលគ្រប់មុខ។ ក្រុមហ៊ុនបានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនិងការឆ្លើយតបជាវិជ្ជមាន ដែលជាសញ្ញាដ៏ល្អស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់របស់គ្រួសារកម្ពុជាចំពោះគុណភាព និងអាហាររូបត្ថម្ភប្រកបដោយនវានុវត្តន៍។

ជាផ្នែកមួយនៃខួបលើកទី៥០ របស់ខ្លួន ក្រុមហ៊ុន Vinamilk បានទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសមកពីប្រទេសកម្ពុជា នៅក្នុងពិព័រណ៍ និងរាត្រីសមោសរ V50 ក្នុងទីក្រុងហូជីមិញ ហើយនៅថ្ងៃទី២១ ខែសីហា ក្រុមហ៊ុនបានស្វាគមន៍គណៈប្រតិភូទៅកាន់រោងចក្រផលិតម្សៅទឹកដោះគោ Vietnam Powdered Milk Factory និងរោងចក្រផលិតទឹកដោះគោ Vietnam Milk Factory ដែលគេ ស្គាល់ថាជា រោងចក្រខ្នាតយក្ស។ ដំណើរទស្សនកិច្ចនេះបានអនុញ្ញាតឱ្យភ្ញៀវបានឃើញផ្ទាល់ភ្នែកនូវខ្សែច្រវាក់ផលិតកម្ម និងការត្រួតពិនិត្យគុណភាព ដើម្បីបង្ហាញនូវតម្លាភាពឈានទៅ ទួលបានទំនុកចិត្តរយៈពេលវែងពីគ្រួសារកម្ពុជា។


ចក្ខុវិស័យទៅ អនាគត
ក្រុមហ៊ុន Vinamilk បានឱ្យដឹងថា ជំពូកបន្ទាប់របស់ខ្លួនគឺការបន្តកសាង និងរក្សាទំនុកចិត្ត តាមរយៈការវិនិយោគលើនវានុវត្តន៍ ដើម្បីឱ្យប្រជាជនជំនាន់ក្រោយទទួលបានអាហាររូបត្ថម្ភកាន់តែប្រសើរជាងមនុស្សជំនាន់មុន និង នាំយកអាហាររូបត្ថម្ភស្តង់ដាអន្តរជាតិឱ្យ ខិតមក កាន់តែជិតគ្រួសារដែលក្រុមហ៊ុនបម្រើសេវាជូនរួមទាំងគ្រួសារកម្ពុជាផងដែរ។
អំពីក្រុមហ៊ុន VINAMILK
ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ហើយ ជាក្រុមហ៊ុនផលិត ផលិតផលធ្វើពី ទឹកដោះគោ និងអាហាររូបត្ថម្ភឈានមុខគេមួយ ដែល ប្រតិបត្តិការកសិដ្ឋាន មាន វិញ្ញាបនបត្រលំដាប់ អន្តរជាតិចំនួន ១៥ និងរោងចក្រផលិតកម្មចំនួន ១៦ នៅក្នុងប្រទេសវៀតណាម និងនៅក្រៅប្រទេស ព្រមទាំងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេស និងដែនដីជាង ៦៥ នៅទូទាំងតំបន់អាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិក អូស្ត្រាលី និងទីផ្សារកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិក និងអាមេរិកឡាទីន។
ក្រុមហ៊ុន Vinamilk បញ្ចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីរក្សាសារធាតុចិញ្ចឹមធានាសុវត្ថិភាពផលិតផល និងពង្រឹងគុណភាពជាប្រចាំលើគ្រប់ជួរផលិតផលដ៏សម្បូរបែបរបស់ខ្លួនមានចាប់តាំង ពីផលិតផលអាហាររូបត្ថម្ភឯកទេសរហូតដល់ទឹកដោះគោស្រស់មានរសជាតិឈ្ងុយឆ្ងាញ់។ ក្រុមហ៊ុនទទួលបានការទទួលស្គាល់កម្រិតសកលជាច្រើនលើគ្រប់ជួរផលិតផល ហើយត្រូវបាន ស្ថាប័ន Brand Finance ចាត់ចំណាត់ថ្នាក់ក្នុងចំណោមម៉ាកយីហោទឹកដោះគោឈានមុខគេក្នុងពិភពលោក និង ទទួលបានពានរង្វាន់ចំនួនប្រាំនៅក្នុងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍ទឹកដោះគោពិភពលោក ឆ្នាំ២០២៦ (2026 World Dairy Innovation Awards), ពានរង្វាន់ផលិតផលមានភាពសុទ្ធ Clean Label Project Purity Award (សហរដ្ឋអាមេរិក), ការទទួលស្គាល់គុណភាពដោយ Monde Selection (ប្រទេសប៊ែលហ្សិក) និងពានរង្វាន់រសជាតិឆ្ងាញ់ Superior Taste Award ពីវិទ្យាស្ថានជាតិរសជាតិអន្តរជាតិ (ក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក) ដែលជាការទទួលស្គាល់ដោយឯករាជ្យលើផលិតផល និងនវានុវត្តន៍ជាក់លាក់លើគ្រប់ជួរផលិតផលរបស់ខ្លួន។
ផលិតផល Vinamilk Green Farm ទទួលបានការទទួលស្គាល់ជាអន្តរជាតិចំនួនបី៖ ពានរង្វាន់ Clean Label Project Purity Award, ការទទួលស្គាល់គុណភាពពី Monde Selection និងពានរង្វាន់ Superior Taste Award ពីស្ថាប័នវាយតម្លៃ និងផ្ដល់ពាន រង្វាន់អន្តរជាតិឯករាជ្យចំនួនបីស្ថាប័នផ្សេងគ្នា។
ព័ត៌មានទំនាក់ទំនងសម្រាប់ផ្នែកផ្សព្វផ្សាយ
កញ្ញា កែវ គូនីឡា | kounila@mekha.la
លោក Anirudh Singh Bhati | anirudh@mekha.la
Fifty Years of Dairy Expertise, Recognised Worldwide, Now Serving Cambodian Families
PHNOM PENH, 23 September 2026 — Vinamilk — named the World’s Most Promising Dairy Brand by Brand Finance (Food & Drink 2025) — is marking 50 years of bringing quality nutrition to families, a milestone the company is carrying into its growing presence in Cambodia. Founded in Vietnam in 1976, Vinamilk has spent five decades refining every stage of dairy nutrition, from animal care and ingredient selection to formulation and quality assurance. Today that expertise is recognised by leading international bodies and trusted by families in more than 65 countries and territories.
For Cambodian families, the milestone matters less as a celebration than as a commitment: the same standards of quality and safety Vinamilk has upheld for 50 years are now available locally.
Five decades of nutrition expertise, earning trust worldwide
Five decades of continuous investment in dairy expertise have placed Vinamilk among the world’s leading dairy companies. It ranks among the world’s top 36 dairy companies by revenue and is the only Southeast Asian name in Brand Finance’s top 10 most valuable dairy brands. In Brand Finance’s Food & Drink 2025 report it was also named the world’s most promising dairy brand, with an AAA+ brand strength rating.

Independent recognition across the portfolio covers the qualities families care about most: purity, safety, taste and innovation.
In infant and children’s nutrition, Vinamilk became the first company in Asia to have all of its children’s milk powder brands receive the Clean Label Project Purity Award, in 2023 — an award based on independent laboratory testing for contaminants and product integrity.
In fresh milk, Vinamilk 100% Fresh Milk has been trusted by millions of families across generations for everyday nutrition. At the premium end, Vinamilk Green Farm has been recognised for purity by the Clean Label Project, for taste by the International Taste Institute in Brussels — whose Superior Taste Award is judged blind by professional chefs and sommeliers — and for quality by Monde Selection. According to market research conducted by Alphanalyst Research Co., Ltd. between 18 March 2025 and 23 March 2026, Green Farm is the world’s only fresh milk range to hold all three distinctions.

Most recently, at the Global Dairy Congress in Barcelona, Vinamilk received five honours at the 2026 World Dairy Innovation Awards from 17 finalist entries — a result that Richard Hall, chairman of the Global Dairy Congress and the awards, described as unprecedented in the awards’ 20-year history. The recognitions spanned children’s nutrition, healthy ageing, fresh dairy and indulgent treats.
Sure Prevent Gold was named Best Life-stage Innovation; Vinamilk Gelato Matcha Gotcha, Best Ice Cream; Vinamilk 100% Fresh Milk Flavoured, Best Flavoured Dairy Drink; Vinamilk Gelato, Best Packaging Design; and a Vinamilk children’s nutrition product, Best Children’s Dairy Product.

The rigour behind 50 years of consumer trust
Behind that record is a simple belief: trust is earned by getting every detail right. As Mrs. Mai Kieu Lien, Chief Executive Officer of Vinamilk, explains: “Food that enters the body leaves no chance to correct a mistake. That is why, for Vinamilk, quality is not merely a production standard but a professional ethic and a responsibility to consumers, a principle we never compromise, for any reason.” Over five decades, Vinamilk has turned that belief into a discipline, embedding rigorous standards across farming, nutrition research, production and quality assurance to ensure that every product is made with uncompromising quality standards.
At Vinamilk’s farms, rigorous standards shape every stage of dairy farming. Cows are monitored with technology for their well-being and fed carefully selected diets, while all farms hold Global S.L.P. certification for good agricultural practice. An organic farm within the network has also maintained EU Organic certification for ten consecutive years.
The same rigour extends to every step of milk production, including how quickly fresh milk moves from farm to chilled storage after milking to ensure freshness. Though being rarely visible to consumers, these practices reflect Vinamilk’s belief that trusted quality is built through precision and consistency at every stage.

Beyond the farm and milking process, Vinamilk’s manufacturing network is built to international standards for quality, food safety and production. The company has also developed in-house spray-drying expertise since the late 1980s, pioneering the technology in Asia and gaining closer control over nutritional composition and batch-to-batch consistency. In 2013, Vinamilk inaugurated the Vietnam Milk Factory and the Vietnam Powdered Milk Factory, two mega plants with a combined investment of about US$152 million. Its manufacturing facilities are certified to internationally recognised standards, including ISO 9001 (Quality Management) and FSSC 22000 (Food Safety Management), and its laboratories are accredited to ISO 17025, ensuring that every product meets rigorous requirements for quality, safety and nutritional accuracy before reaching consumers.


The same discipline shapes product innovation, where Vinamilk focuses on science-backed products for specific nutritional needs. In fresh milk, Green Farm uses dual vacuum technology to preserve the milk’s natural character, and Green Farm High Protein uses ultrafiltration to deliver a high-protein, calcium-rich, lactose-free milk for active and health-conscious consumers.

Bringing that trust and nutrition to Cambodian families.
Vinamilk is investing to bring its nutrition closer to Cambodian families. Its first flagship store opened on Jawaharlal Nehru Boulevard in Phnom Penh in March 2026; a second flagship followed on Street 488, near Phsar Daeum Thkov, on 1 May. Both are designed as places to experience and study the brand rather than simply buy from it: families browse the full range, staff introduce the products and answer questions, and tastings — from fresh milk to gelato — let people try before they choose.
At the first store, the brand-story corner and the product shelves have been the most visited sections, membership registrations have been strong, and many shoppers have found international-standard dairy more accessible in price than they expected. Both stores carry the same standards of quality and safety the brand applies in every market: a long-term commitment to make trusted, everyday nutrition more accessible to Cambodian households.
“Cambodia is a long-term market for us, and our expansion here is deliberate. The early signals from our Jawaharlal Nehru Boulevard flagship — the number of members who have signed up, the way customers have engaged with our brand story and products — have been genuinely encouraging,” said Mr Pham Hong Y, Head of Retail at Vinamilk.

That commitment extends beyond the shelf. A wide range of products, including Green Farm, SUSU, ADM and Vinamilk 100% Fresh Milk, is now available in grocery stores and supermarkets. Beyond the point of sale, in May 2026 Vinamilk took the brand to where Cambodian families gather, with a weekend pop-up store on the capital’s Walk Street, where a brand-story wall, product tastings, games and a children’s play zone gave visitors a first-hand experience of the range. The company says the event drew considerable interest and positive responses, an encouraging signal of Cambodian families’ interest in quality and innovative nutrition.

As part of its 50th anniversary, Vinamilk hosted guests from Cambodia at the V50 exhibition and gala night in Ho Chi Minh City, and on 21 August welcomed the delegation to the Vietnam Powdered Milk Factory and the Vietnam Milk Factory, known as the Mega Factory. The visits gave a first-hand view of production and quality control — the transparency through which Vinamilk seeks to earn the long-term trust of Cambodian families.


Looking ahead
Vinamilk says the next chapter will be about continuing to earn that trust — investing in innovation so that each generation is better nourished than the last and bringing international-standard nutrition closer to the families it serves, including in Cambodia.
ABOUT VINAMILK
Established in 1976, Vinamilk is a leading dairy and nutrition company operating 15 internationally certified farms and 16 manufacturing facilities in Vietnam and overseas, and distributing its products in more than 65 countries and territories across Asia, the Middle East, Europe, the Americas, Australia, and emerging markets in Africa and Latin America.
Vinamilk integrates advanced technology to preserve nutrition, ensure product safety, and continually enhance quality across its wide portfolio — from specialised nutrition products to flavour-rich fresh milk. The company has received multiple global recognitions across its broader portfolio, including ranking among the world’s leading dairy brands by Brand Finance, five honours at the 2026 World Dairy Innovation Awards, the Clean Label Project Purity Award (USA), Monde Selection quality recognition (Belgium), and the Superior Taste Award from the International Taste Institute (Brussels, Belgium) — providing independent recognition of specific products and innovations across its portfolio.
Vinamilk Green Farm has received three international recognitions: the Clean Label Project Purity Award, Monde Selection quality recognition, and the Superior Taste Award, from three independent international award and evaluation organisations.
MEDIA CONTACT
Kounila Keo | kounila@mekha.la
Anirudh Singh Bhati | anirudh@mekha.la





