ចំណុចសំខាន់ទាំង៥ សម្រាប់អ្នកដែលចាប់ផ្ដើមរត់ដំបូង

//s9.kh1.co/0e/0e83bb93483eb1844cfe79add2e35d745dcd4dc0.png
យល់ដឹង

 ២៩-មីនា-២០២៦ ១១ព្រឹក · ៥ ខែមុន

មុននឹងសម្រេចចិត្តរត់ អ្នកត្រូវចាំបាច់ដឹងពីចំណុចសំខាន់ទាំង៥ សម្រាប់អ្នកដែលចាប់ផ្ដើមរត់ដំបូង

យល់ដឹង៖ បើសិនជាលោកអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងពីមនុស្សមិនដែលហាត់ប្រាណឬចង់សាកល្បងការរត់ហាត់ប្រាណជាលើកដំបូង លោកអ្នកគួរតែអនុវត្តទៅតាមវិធីសាស្ត្រសំខាន់ៗទាំង៥ខាងក្រោមនេះ ដើម្បីឲ្យការរត់របស់លោកអ្នកបានត្រឹមត្រូវ និងរលូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វិនិយោគលើស្បែកជើងរត់

https://s9.kh1.co/__image/w=650,h=813,q=100/4c/4cb40700b0087ae42ccf1beab60f9df051d87ca3.png

ស្បែកជើងរត់គឺចាំបាច់ណាស់ បើរើសស្បែកខុសគឺឈឺជើងរត់មិនកើតទេ ដូចនេះយើងត្រូវតែទិញស្បែកជើងឲ្យត្រូវហ្នឹងកីឡារត់។

២.Warm up ឬការកម្តៅសាច់ដុំ

https://s9.kh1.co/__image/w=650,h=434,q=100/fe/fe3fa7a2e3f4cdb8ad7e57d76e74b61fa3433138.png

អ្នកទាំងអស់គ្នាត្រូវតែធ្វើការកម្តៅសាច់ដុំ តាមរយៈលំហាត់ប្រាណស្រាលៗ ដូចជាការដើរ ឬការធ្វើចលនាជើង មុនពេលរត់។

៣.ចាប់ផ្តើមជាមួយនឹងការដើរ-រត់ ឆ្លាស់គ្នាទៅមក

https://s9.kh1.co/__image/w=640,h=853,q=100/46/4649a15612928807eff1b791525669799513d163.png

កុំព្យាយាមរត់ជាបន្តបន្ទាប់ភ្លាមៗ វនឹងធ្វើឲ្យើងឆាប់ឈឺសាច់ដុំ ហើយឆាប់ហត់ យើងគួរតែ ប្តូរវេនគ្នារវាងការរត់ និងការដើរ ដើម្បីរក្សារកម្លាំង។

៤.ចាប់ផ្ដើមពីតិចៗ កុំបង្ខំ

https://s9.kh1.co/__image/w=650,h=813,q=100/c4/c4a8736dd73f8786e88d0560d9e0bf93ab43c966.png

ក្នុងមួយសប្ដាហ៍អ្នកទាំងអស់គ្នាគួររត់ត្រឹម២ ទៅ៣ថ្ងៃសិន ដើម្បីធ្វើឲ្យរាងកាយយើងមានភាពសាំសិន បើមិនអញ្ចឹងទេ យើងឆាប់ឈឺខ្លួន និងលែងចង់រត់ ចុះចាញ់តែម្ដង បើខំរត់រាល់ថ្ងៃពេក។

៥.គួរតែចាប់ផ្ដើមជាមួយក្រុមរត់ម៉ារ៉ាតុន

https://s9.kh1.co/__image/w=650,h=867,q=100/db/dbfc31c1afbf9db7daa5f607978e93be8d1659dc.png

បើសិនជាយើងផ្ដើមរត់ជាក្រុមគឺយើងអាចទទួលបានបទពិសោធន៍ និងការបង្រៀនពីបងៗដែលគាត់ជាអ្នកកីឡារត់ យើងគួរតែស្វែងរក កម្មវិធីការរត់បែបនេះជាប្រចាំ៕

ប្រភព៖ Every Mins

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/ad/ad78169807dd6fcd070a2154598c528d193d7286.jpeg

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍​ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

 ១៩-សីហា-២០២៦ 
 ១១ព្រឹក · ៩ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T