ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?

//s9.kh1.co/25/258afca3f480e8f4092b43023d5f4fdc2a8913ef.png
យល់ដឹង

 ១៥-តុលា-២០២៥ ៧ព្រឹក · ១០ ខែមុន

ការធ្លាក់សធម្មតា ឬ ធ្លាក់ស បែបធម្មជាតិ ដែលមិនមានការបង្ករោគ ជាទូទៅអាចកើតមានគ្រប់រាងកាយរបស់ស្រ្តីទាំងអស់នៅក្នុងវ័យបន្តពូជ។ រាងកាយស្រ្តីតែងតែធ្លាក់ទឹករំអិលនៅចន្លោះរដូវ គ្មានពណ៌ គ្មានក្លិន ស្ត្រីអាចមានសញ្ញានេះ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ នៅពាក់កណ្ដាលនៃវដ្តរដូវ។

ស្ត្រីគ្រប់រូបជៀសមិនផុតឡើយពីការធ្លាក់ស ដោយហេតុថាវាជាដំណើរធម្មជាតិ ដើម្បីជួយការពារការឆ្លងរោគនិង ផ្តល់សំណើមដល់ទ្វារមាស។ ធ្លាក់ស ឬ ទឹករំអិលហូរពីទ្វារមាស កើតឡើងពីបាក់តេរីល្អ និង កោសិកាដែលអាចជួយប្រឆាំងនឹងបាក់តេរីអាក្រក់​ និង ការឆ្លងមេរោគ។ យ៉ាងណាមិញ វានឹងក្លាយជាក្តីបារម្ភនៅពេលការធ្លាក់សមានការប្រែប្រួល មិនថា ពណ៌ សភាពទឹករំអិល ឬ ក្លិន ដែលនេះសុទ្ធតែជាសញ្ញានៃការឆ្លងមេរោគ ឬ ជំងឺដែលគួរប្រញាប់ទៅជួបគ្រូពេទ្យអ្នកជំនាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/65/652cbd7c5449c36f5151615c0249b30ed7f55a18.jpeg

តាមរយៈអត្ថបទនេះ ស្ត្រីនឹងបានស្វែងយល់អំពីឫសគល់នៃការធ្លាក់ស ជាពិសេសអាចដឹងពីស្ថានភាពរបស់ខ្លួនថាតើកំពុងស្ថិតក្នុងការធ្លាក់សធម្មតា ឬ មានបញ្ហា។

១. តើការធ្លាក់សធម្មតាមានលក្ខណៈបែបណា?  

ការធ្លាក់សធម្មតា ឬ ធ្លាក់ស បែបធម្មជាតិ ដែលមិនមានការបង្ករោគ ជាទូទៅអាចកើតមានគ្រប់រាងកាយរបស់ស្រ្តីទាំងអស់នៅក្នុងវ័យបន្តពូជ។រាងកាយស្រ្តីតែងតែធ្លាក់ទឹករំអិលនៅចន្លោះរដូវ គ្មានពណ៌ គ្មានក្លិន ស្ត្រីអាចមានសញ្ញានេះ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ នៅពាក់កណ្ដាលនៃវដ្តរដូវ។លក្ខណៈសម្គាល់លម្អិតរួមមាន៖

-សភាពទឹករំអិល : ទឹករំអិលមានសភាពរាវ ស្អិត ឬ ខាប់ វាប្រែប្រួលទៅតាមការផ្លាស់ប្តូរអ័រម៉ូនរាងកាយ។ ដោយឡែក ករណីឆ្លងមេរោគ វាធ្វើឱ្យការបញ្ចេញទឹករំអិលមានការប្រែប្រួល ដូចជា សឡើងដុំៗ ឬ ពពុះ អមដោយរមាស់ និង ប្តូរពណ៌ ដែលជាសញ្ញាប្រាកដនៃការឆ្លងមេរោគ។ ទឹករំអិលខាប់ខ្លាំងជាងធម្មតា អមដោយរមាស់ វាអាចជាមេរោគផ្សិត។

https://s9.kh1.co/__image/w=650,h=445,q=100/3c/3c1ad2e2c44374942fbc3a19aa8fc916ae931071.jpeg

-ពណ៌ : ការធ្លាក់សមានសុខភាពល្អ ទឹករំអិលតែងមានពណ៌ថ្លា ឬ ពណ៌ស ឬ ពណ៌សទឹកដោះគោ។​ តែបើធ្លាក់សពណ៌លឿង ពណ៌ប្រផេះ ពណ៌បៃតង វាបង្ហាញពីការឆ្លងមេរោគបាក់តេរី ឬ ការបង្កមេរោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ។

https://s9.kh1.co/__image/w=252,h=200,q=100/6d/6d9a672179af5008f5eb0627b1e38fa6403502e4.png

-ក្លិន : ធ្លាក់សធម្មតា មិនមានក្លិន បើសម្គាល់មានក្លិនឆ្អាប ឬ ក្លិនស្អុយ រួមដោយសភាពទឹករំអិលមិនប្រក្រតី ឬ ប្រែពណ៌ វាបង្ហាញថាទ្វារមាសឆ្លងមេរោគ។

https://s9.kh1.co/__image/w=650,h=434,q=100/80/80a5c2f8fa7c52c7de063a5f841a73a9fe702507.jpeg

-បរិមាណ : ស្ត្រីខ្លះផលិតទឹករំអិលតិច រីឯស្ត្រីខ្លះទៀតផលិតទឹករំអិលច្រើន។ កត្តាមួយចំនួនដូចជា ស្ត្រីមានផ្ទៃពោះ ស្ត្រីប្រើថ្នាំពន្យារកំណើត ឬ អំឡុងពេលធ្លាក់មេជីវិតញី ក៏អាចធ្វើឱ្យបរិមាណទឹករំអិលមានការប្រែប្រួលផងដែរ។ ដូចនេះ បើសម្គាល់បរិមាណទឹករំអិលផ្លាស់ប្តូរភ្លាមៗ មានន័យថា វាមានអ្វីមិនប្រក្រតី។ 

២. ករណីឆ្លងមេរោគតាមការរួមភេទធ្វើឱ្យការធ្លាក់សប្រែប្រួល 

មានមេរោគឆ្លងជាច្រើន ដែលបង្កឱ្យការធ្លាក់សមានការប្រែប្រួល ឬក្លាយជាក្លិនមិនល្អ។ ទាំងនេះជាមេរោគបង្កដែលឆ្លងតាមការរួមភេទជាមួយដៃគូ។

-មេរោគផ្សិត : ការឆ្លងមេរោគផ្សិតកើតឡើងដោយមេរោគផ្សិតម្យ៉ាងហៅថា candida លូតលាស់លើសកម្រិតនៅក្នុងទ្វារមាស។ វាបង្កើតទឹករំអិលឱ្យមានសភាពក្រាស់ ឬ ខាប់ខ្លាំង ពណ៌សដូចទៅនឹងឈីស។ ទ្វារមាសអាចហើម និង រមាស់ ធ្វើឱ្យឈឺចាប់នៅពេលរួមភេទ។ បញ្ហានេះ អាចដោះស្រាយបានដោយជួបជាមួយគ្រូពេទ្យជំនាញ។ 

-ជំងឺទ្រីកូម៉ូណាស់ Trichomoniasis (trich) : ជំងឺនេះបង្កឡើងដោយប៉ារ៉ាស៊ីត ហើយវាជាការបង្កមេរោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ ដែលឆ្លងពីដៃគូរួមភេទ។ វាធ្វើឱ្យការធ្លាក់សមានក្លិនអាក្រក់ ឡើងពណ៌បៃតង ពណ៌លឿង និង ពណ៌ប្រផេះ និង មានសភាពពពុះ។ ទ្វារមាសស្ត្រីអាចឡើងក្រហម រមាស់ និង ឈឺចាប់ ឬ ក្រហាយនៅពេលបត់ជើងតូចផងដែរ។ វាអាចព្យាបាលបានដោយជួបជាមួយគ្រូពេទ្យជំនាញ។

https://s9.kh1.co/__image/w=650,h=488,q=100/50/506dfa4974cb559f9619efdf1b9fed0f1082d382.jpeg

-ជំងឺបាក់តេរីក្នុងទ្វារមាស Bacterial vaginosis (BV) : វាកើតឡើងនៅពេលដែលបាក់តេរីក្នុងទ្វារមាសកើនឡើងជាអតិបរមា ហើយអាចឆ្លងតាមការរួមភេទ តែមិនគ្រប់ពេលនោះទេ។ ស្ត្រីមានជំងឺនេះ អាចធ្វើឱ្យការធ្លាក់សឡើងពណ៌ស ឬ ពណ៌ប្រផេះ អមដោយក្លិនស្អុយ ឬ ក្លិនឆ្អាប។ វាអាចព្យាបាលបានដោយជួបជាមួយគ្រូពេទ្យជំនាញ។

https://s9.kh1.co/__image/w=650,h=434,q=100/2d/2da2928fed34b938d3bfc334cb7651cb59074930.jpeg

-ជំងឺប្រមេះទឹកបាយ និង ប្រមេះទឹកថា្ល : ជំងឺទាំងពីរស្ថិតក្នុងចំណោមជំងឺកាមរោគ ដែលឆ្លងតាមការរួមភេទ។ វាអាចព្យាបាលបានតាមរយៈថ្នាំផ្សះ ដែលផ្តល់ដោយគ្រូពេទ្យជំនាញ។ ស្ត្រីមួយចំនួនឆ្លងជំងឺនេះ អាចធ្វើឱ្យការធ្លាក់សមានសភាពដុំៗ ឡើងពណ៌លឿង ឬ ពណ៌បៃតង។ ពេលខ្លះអាចមានការធ្លាក់ចេញនូវទឹកថ្លា​ ឬ មានខ្ទុះ រួមជាមួយនឹងអាការឈឺចាប់ផ្នែកខាងក្រោមនៃពោះ ឬ គ្មាន ឬក៏ធ្លាក់សលាយឈាមក្រោយពេលរួមភេទ។ ប្រសិនបើមិនព្យាបាល មេរោគនឹងរាលដាលកាន់តែធ្ងន់ធ្ងរ បង្កទៅជាជំងឺរលាកអាងត្រគាក ឈឺអាងត្រគាករ៉ាំរ៉ៃ។

https://s9.kh1.co/__image/w=650,h=434,q=100/7f/7fcada0526fd7b790e8e1ba5a2a12c8a166e8d99.jpeg

៣. មិនបានរួមភេទផង! ហេតុអ្វីការធ្លាក់សនៅតែមិនប្រក្រតី? 

ការធ្លាក់សមិនរមែងបង្កឡើងដោយបាក់តេរីនោះទេ ពេលខ្លះការផ្លាស់ប្តូរតុល្យភាពនៃបាក់តេរីល្អនៅក្នុងទ្វារមាស និង ការរីករាលដាលផ្លូវភេទដោយខ្លួនឯង ក៏អាចបង្កជាករណីធ្លាក់សផងដែរ។ ករណីទាំងនោះមានដូចជា៖ 

-ការប្រើវត្ថុ ឬ របស់ដែលមិនគួរដាក់នៅទ្វារមាស ឧទាហរណ៍ ការដាក់ Tampon ឬ​ហៅថា ​សំឡីអនាម័យ​បែប​ទំនើបទៅក្នុងទ្វារមាស។

https://s9.kh1.co/__image/w=650,h=867,q=100/ad/add2b0561bbde6c02278ed0ef58cf76dc5879605.jpeg

-ឡើងរមាស់ ឬ កន្ទួលពីអ្វីមួយ (វត្ថុ ឬ សារធាតុគីមី) ដែលបណ្តាលឱ្យមានប្រតិកម្ម។ អាចពីសាប៊ូលាងសម្អាត ផលិតផលទឹករំអិល ឬ ឧបករណ៍កម្សាន្តផ្លូវភេទជួយសម្រេចកាម ជាដើម។

https://s9.kh1.co/__image/w=650,h=375,q=100/9a/9af669dd44ae1c2281600017597b0738e8d7b7ff.jpeg

-ស្ថានភាពនៃជំងឺរួម​ស្វិត​ទ្វារ​មាស (Vaginal atrophy) ដែលកើតឡើងបន្ទាប់ពីស្ត្រីឈានដល់វ័យអស់រដូវ ដោយសារការថយចុះអ័រម៉ូន estrogen។ វាធ្វើឱ្យទ្វារមាស​ថយ​កម្រាស់​ ស្ងួត និង ​រលាកជញ្ជាំងទ្វារមាស។

-អំឡុងពេលពពោះ ស្ត្រីនឹងផលិតទឹករំអិលច្រើនជាងមុន ដើម្បីការពារពីការឆ្លងមេរោគ។  

-អំឡុងពេលអូវែបញ្ចេញមេជីវិតញី ទឹករំអិលហូរពីទ្វារមាសមានសភាពរអិលជាងមុន និង ច្រើនជាងមុន ដើម្បីឱ្យមេជីវិតឈ្មោលហែលបានលឿនទៅរកមេជីវិតញីសម្រាប់បង្កកំណើត។

៤. ករណីមិនព្យាបាល តើស្ត្រីនឹងជួបផលពិបាកអ្វីខ្លះ? 

មិនថាការធ្លាក់សដោយការបង្ករោគ ឬ ការឆ្លងមេរោគតាមការរួមភេទ ស្ត្រីនឹងប្រឈមបញ្ហាជាច្រើនទាក់ទងនឹងសុខភាពផ្លូវភេទ ជាពិសេសការបន្តពូជ។ ផលពិបាករួមមាន ៖  ធ្វើឱ្យត្បៀតបំពង់ដៃស្បូន, រលាកអាងត្រគាក, មិនអាចមានកូន, មានកូនក្រៅស្បូន, ហានិភ័យរលូតកូននៅត្រីមាសទី ១, ឆាប់បែកទឹកភ្លោះ និង សម្រាលមុនកំណត់, អាចចម្លងទៅកូនក្នុងផ្ទៃ, កូនកើតមកមានជំងឺស្វាយពីកំណើត ជំងឺភ្នែក និង ជំងឺសួតជាដើម។

https://s9.kh1.co/__image/w=650,h=975,q=100/9d/9dd0012dcde620db09c9f0c2b938ea2b62cefada.jpeg

ជាចុងក្រោយ សួរថាតើការធ្លាក់សអាចទប់ស្កាត់បានឬទេ? ចម្លើយដ៏ខ្លី គឺមិនអាចទេ! ព្រោះវាជាដំណើរធម្មជាតិរបស់មនុស្សស្រី វាជាវិធីរក្សាឱ្យទ្វារមាសស្អាត និង មានសុខភាពល្អ។ ហេតុដូច្នេះ ដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគបង្កទៅជាជំងឺធ្លាក់ស ស្ត្រីគប្បីអនាម័យទ្វារមាសជាប្រចាំ ដោយលាងសម្អាតជាមួយទឹកស្អាត ជៀសវាងប្រើផលិតផលមានក្លិន និង លូកលាងផ្នែកខាងក្នុងទ្វារមាស ដែលអាចបង្ករមាស់។ ប្តូរសំឡីអនាម័យពេលមករដូវជាប្រចាំ រក្សាតំបន់ជុំវិញទ្វារមាសឱ្យស្ងួត និង ប្រើសម្លៀកបំពាក់មានខ្យល់ចេញចូលល្អ។ បើមានទំនាក់ទំនងផ្លូវភេទ ត្រូវប្រើស្រោមអនាម័យ និង សម្អាតឧបករណ៍កម្សាន្តផ្លូវភេទ ដើម្បីការពារពីជំងឺកាមរោគ។

https://s9.kh1.co/__image/w=650,h=393,q=100/13/1351b82c6f5ce6a297013dba9142ee206b9817e6.jpeg

បើមានសញ្ញាអ្វីមួយមិនប្រក្រតី ឬ មានចម្ងល់ទាក់ទងនឹងការធ្លាក់ស យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram: https://t.me/viyacambodia

TikTok : https://www.tiktok.com/@viya.cambodia?_t=ZS-8z53ATPlPTl&_r=1

Instagram : https://www.instagram.com/viyacambodia?igsh=YTIzdmh4ZnE3YThp

Website: https://www.viyahealth.com.kh

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T