ខាងក្រោមនេះគឺជាប្រត្តិការសិក្សា ការងារ និងជីវិតឯកជនរបស់លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការយោធភូមិភាគទី ២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង កេីតនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៦៥ នៅស្រុកបានដុង ខេត្តឧត្តរធានី ប្រទេសថៃ. "ប៊ីក គុង" (บิ๊กกุ้ง) ជាឈ្មោះហៅក្រៅរបស់លោកដោយសារតែមុខមាត់ស្រដៀងនឹងតារាចម្រៀងបទលូកធុង (luk thung) ដ៏ល្បីរបស់ថៃគឺលោក ម៉នខែន គែនខូនទេីបប្រជាជននាំគ្នាហៅលោកបែបនេះ។

លោក ប៊ុនស៊ីន ធំធាត់នៅខេត្តឧត្តរធានី ដោយសារតែឪពុករបស់លោកជាមន្ត្រីនគរបាល ទេីបធ្វេីអោយជីវិតរបស់លោកត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីតួនាទីរបស់ឪពុកលោកជាប៉ូលីស ដែលបានបណ្ដុះឱ្យលោកនូវការគោរពវិន័យ និងការបម្រើជាតិ។លោកបានចូលរៀននៅសាលាត្រៀមសម្រាប់កងទ័ពប្រដាប់អាវុធ ហើយបានបញ្ចប់ការសិក្សាពីសាលានាយទាហានរាជបុត្រាជុលចមក្លៅ។
ដើម្បីពង្រឹងជំនាញយោធារបស់លោកបន្ថែមទៀត លោកបានបញ្ចប់វគ្គសិក្សានៅមហាវិទ្យាល័យបញ្ជាការដ្ឋាន និងនាយទាហានជាន់ខ្ពស់។ការអប់រំ និងតួនាទីសំខាន់ៗក្នុងជួរកងទ័ពឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាដក្លាង បានបញ្ចប់ការសិក្សាពីសាលារៀបចំកងទ័ព (Armed Forces Academies Preparatory School) ជំនាន់ទី ២៦។

លោកបានកាន់តំណែងសំខាន់ៗជាច្រើនក្នុងអាជីពយោធារបស់លោក រួមមាន៖
- មេបញ្ជាការកងវរសេនាតូចថ្មើរជើងទី ៣ កងវរសេនាធំថ្មើរជើងទី ៣ (ខេត្តសកលនគរ)
- មេបញ្ជាការកងអនុសេនាធំពិសេសកងរ៉េនជឺទី ២២
- នាយសេនាធិការនៃកងពលថ្មើរជើងទី ៣
- មេបញ្ជាការកងវរសេនាធំថ្មើរជើងទី ៣
- មេបញ្ជាការកងពលថ្មើរជើងទី ៣ (ជំរុំសុរនារី ខេត្តនគររាជសីមា)
- មេបញ្ជាការរងយោធភូមិភាគទី ២
- មេបញ្ជាការយោធភូមិភាគទី ២បន្ទាប់មក លោកត្រូវបានតែងតាំងជា មេបញ្ជាការយោធភូមិភាគទី ២ បន្តពី ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន។

ជីវិតផ្ទាល់ខ្លួនលោក ប៊ុនស៊ីន បានរៀបការជាមួយលោកស្រី ស៊ូផាំងផាន់ ផាត់កាង ដែលបម្រើការជាប្រធានសមាគមភរិយាកងទ័ពនៃកងទ័ពភូមិភាគទី ២ និងជាអនុប្រធានមហាវិទ្យាល័យគិលានុបដ្ឋាយិកាបរមរាជជននី (Boromarajonani College of Nursing) ក្នុងទីក្រុងបាងកក។

លោកស្នាក់នៅក្នុងផ្ទះល្មមមួយនៅក្នុងជំរំយោធាស៊ូរ៉ាណារី (Suranaree Military Camp) ជាកន្លែងដែលលោកបានរក្សាទម្លាប់ប្រចាំថ្ងៃប្រកបដោយវិន័យ ដែលរួមមានការបោះបាយបាត្រនៅពេលព្រឹក ការសមាធិ និងការថែទាំឆ្កែអនាថាដែលលោកបានយកមកចិញ្ចឹម ឈ្មោះ Porjai និង Maneedaeng។
ប្រភព: សារព័ត៌មានប្រទេសថៃ
អត្ថបទដោយ៖ វៃ សុខលីនណា
កែសម្រួលដោយ៖ Min