ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ ខ្ញុំបានមកទីនេះជាលើកទី២ ហើយធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត

//s9.kh1.co/c0/c0f95b1ae1a0c7c4bc61c4236de6567fa9add8e5.jpg
សង្គម

 ២៣-សីហា-២០២៥ ៩ព្រឹក · ១៥ ម៉ោងមុន

ការចូលរួមទស្សនកិច្ចរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ទៅកាន់តំបន់ព្រំដែន ដោយបានបង្ហាញសេចក្ដីអធិប្បាយថា៖ ខ្ញុំបានមកទីនេះជាលើកទី២ ហើយធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត ។

ការចូលរួមទស្សនកិច្ចរបស់ឯកអគ្គរាជទូត អ៊ូអិណុ ទៅកាន់តំបន់ព្រំដែន (សេចក្ដីអធិប្បាយរបស់ឯកអគ្គរាជទូត) «ថ្ងៃនេះ ខ្ញុំ រួមជាមួយនឹងអង្គទូតនានា បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាលើកទីពីរ ដែលខ្ញុំបានចូលរួមទស្សនកិច្ចនៅតាមតំបន់ព្រំដែន ក្រោយការប៉ះទង្គិចរវាងយោធាដែលបានកើតឡើងនាចុងខែកក្កដា។ ខ្ញុំបានទទួលព័ត៌មាននានាពីមន្ត្រីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមូលដ្ឋានអំពីស្ថានការណ៍តាមតំបន់ព្រំដែនថ្មីៗនេះ ហើយតាមរយៈដំណើរទស្សនកិច្ច ខ្ញុំបានឃើញដោយផ្ទាល់នូវទុក្ខលំបាករបស់ប្រជាជនជាច្រើន ដែលមិនទាន់អាចវិលត្រលប់ទៅរកជីវភាពប្រចាំថ្ងៃជាប្រក្រតីបានវិញ ធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត។

រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាព ក្នុងការជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឱ្យប្រជាជនតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតី និងស្ងប់សុខឱ្យបានឆាប់ៗ ព្រមទាំងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលបណ្តាលមកពីបញ្ហាព្រំដែន រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ឱ្យបានឆាប់រហ័សជាទីបំផុត»។

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/b6/b6981dc1336ed2fadcff5360498ebcdeb6f0bd17.jpg
https://s9.kh1.co/__image/w=650,h=434,q=100/74/744b7fc3047fa9a61134d588815ebfd1bae70c6c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/54/54242e6b502f7c5ab5ab40482e704097d6745128.jpg
https://s9.kh1.co/__image/w=650,h=434,q=100/38/3823dd1e5aa0c34af84c3a3cd15f7e21c4408e59.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ae/aefca9a6c8f350ca466cf71a3444bb6a3bc3e4ce.jpg
https://s9.kh1.co/__image/w=650,h=434,q=100/74/74d07ffe933148c2372a2aac178ffc37a14b10be.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T