អ្នកនាំពាក្យក្រសួងការបរទេស៖ ក្នុងជម្លោះព្រំដែន កម្ពុជានឹងបន្តដោះស្រាយ ជាមួយភាគីថៃ ដោយសន្ដិវិធីនិងបន្តជំរុញយន្តការពហុភាគី

//s9.kh1.co/fe/fe462a012e2bfbb6fae81222f5773036c3461920.jpg
សង្គម

 ២៣-សីហា-២០២៥ ១១ព្រឹក · ៩ ម៉ោងមុន

ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា នាពេលនេះកម្ពុជានឹងបន្តធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ធម្មនុញ្ញអាស៊ាន ,ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយជាពិសេសបន្តអនុវត្តទំនាក់ទំនងតាមយន្តការដែលមានជាមួយភាគីថៃក្នុងនេះដូចជា RBC, GBC JBC និងបន្តជំរុញយន្តការពហុភាគី។

ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា នាពេលនេះកម្ពុជានឹងបន្តធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ធម្មនុញ្ញអាស៊ាន ,ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយជាពិសេសបន្តអនុវត្តទំនាក់ទំនងតាមយន្តការដែលមានជាមួយភាគីថៃក្នុងនេះដូចជា RBC, GBC JBC និងបន្តជំរុញយន្តការពហុភាគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ជាក់ក្នុង សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ”នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្តម នង សាកល បានឱ្យដឹងថាតាមរយៈការអនុវត្តវិធានការតាមយន្តការដែលបានព្រមព្រៀមគ្នា កម្ពុជានឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធី ដែលស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម នង សាកាល បានថ្លែងបញ្ជាក់ដែរថា កម្ពុជាបានចាត់វិធានការតាមផ្លូវការទូត និងស្របតាមវិធានការអន្តរជាតិ ជាច្រើនដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងនេះយើងបានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងព្រមទាំងបណ្តាប្រទេសជាមិត្តជាច្រើនទៀត។ឯកឧត្តមគូសបញ្ជាក់ដែរថា៖

តាមរយៈការដោះស្រាយជម្លោះនេះដែរកម្ពុជាជូនដំណឹងក្នុងនេះមានដូចជាទី១ បញ្ជាក់ពីជំហរ កម្ពុជាគោរពបទឈប់បាញ់ និងចង់បានសន្តិភាព, ទី២កម្ពុជាគោរពច្បាប់អន្តរជាតិ និងទី៣គោរពធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ,ទី៤ស្នើឱ្យថៃគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះស្មារតីកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាព ,ទី៥បានជំរុញឱ្យត្រួតពិនិត្យបទឈប់បាញ់ដោយប្រធានអាស៊ាន ,ទី៦ជូនដំណឹងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)អំពីកងទ័ពថៃចាប់ទាហានកម្ពុជាដោយខុសច្បាប់ ,ទី៧ជូនដំណឹងដល់ឧត្តមស្នងការអន្តរជាតិទទួលបន្ទុកសិទ្ធមនុស្សដើម្បីឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ពាក់ព័ន្ធនឹងការចាប់ខ្លួនកងទ័ពកម្ពុជាទាំង ១៨នាក់ ,ទី៨បានធ្វើការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលបានជួយជំរុញយ៉ាងសកម្មឱ្យមានបទឈប់បាញ់,ទី៩បានធ្វើការជំទាស់ប្រឆាំងជាផ្លូវការចំពោះភាគីម្ខាងទៀត(ថៃ)ចំពោះការរំលោភ កសាងបន្លាលួស សំណាញ់ កងឡាន ដោយហ៊ុមព័ទ្ធយកដីភូមិ ផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះឯកឧត្តម នង សាកល លើកឡើងឱ្យដឹងន្ថែមថា ទាំងអស់នេះគឺជាការអនុវត្តតាមផ្លូវការទូតដែលកម្ពុជាបានអនុវត្តកន្លងមក។កម្ពុជានឹងបន្តការអនុវត្ត និងការយកចិត្តទុកដាក់បន្ថែមទៀតរហូតទាល់តែបញ្ហាទាំងអស់ត្រូវបានដោះស្រាយជាស្ថាពរ និងសមស្រប៕ 

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/11/11b8e495d337fa9424b6007b4550765d9b6dba26.jpeg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T