រាជរដ្ឋាភិបាល មិនដែលនៅស្ងៀមចំពោះមុខបញ្ហា រាយបន្លាលួស និងសំបកកង់ឡានពីសំណាក់កងទ័ពថៃឡើយ

//s9.kh1.co/01/01f8deafb3595d2b9a15c35510c7569411cf0e28.jpg
សង្គម

 ២៣-សីហា-២០២៥ ៩ព្រឹក · ១០ ម៉ោងមុន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលនៅស្ងៀមចំពោះមុខបញ្ហារាយបន្លាលួស និងសំបកកង់ឡានពីសំណាក់កងទ័ពថៃឡើយ និងតែងតែយកចិត្តទុកដាក់ និងតវ៉ាគ្រប់ពេលដោយប្រើប្រាស់គ្រប់យន្តការទាំងអស់។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលនៅស្ងៀមចំពោះមុខបញ្ហារាយបន្លាលួស និងសំបកកង់ឡានពីសំណាក់កងទ័ពថៃឡើយ និងតែងតែយកចិត្តទុកដាក់ និងតវ៉ាគ្រប់ពេលដោយប្រើប្រាស់គ្រប់យន្តការទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានដកស្រង់ចំណុចមួយ នៃសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា - ថៃ (RBC) ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដែលបានចែងថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានៃការរាយលួសបន្លានិងសំបកកង់ឡាន ព្រមទាំងការបង្កឧបសគ្គផ្សេងៗ ក្នុងគោលបំណងកាត់បន្ថយការលំបាកដែលសហគមន៍មូលដ្ឋានកំពុងប្រឈម សម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពទៅកាន់លំនៅឋានវិញ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា« ខ្ញុំសូមបងប្អូនយើងរក្សាភាពនឹងនរបំផុត រក្សាឱ្យបាននូវស្មារតី សាមគ្គីឯកភាពជាតិដ៏រឹងមាំដែលកំពុងតែកើតមាននៅពេលនេះ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយរឿងនេះ ដោយសន្តិវិធី ដោយប្រើប្រាស់យន្កការការទូត បច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ»។

សូមរម្លឹកជូនថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃម្សិលមិញ បានបញ្ចប់ដោយភាគីកម្ពុជា និងថៃ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងលើការវិវឌ្ឍជាវិជ្ជមាននេះ ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្ដារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។

ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ក្នុងរយៈពេលមួយខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/fd/fd6e5eeabb2d6b40424e9291cc88a43b8d9059d3.jpeg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T