កម្សាន្ត៖ តារាសម្ដែងប្រុស លោក Leonardo DiCaprio បានរីករាយជាមួយនឹងវិស្សមកាលដ៏រ៉ូមែនទិក ជាមួយគូស្នេហ៍ ដែលជាកំពូលតារាម៉ូដែល Vittoria Ceretti នៅលើទូកកម្សាន្ត នៅសមុទ្រមេឌីទែរ៉ាណេ កាលពីចុងសប្តាហ៍មុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Leonardo DiCaprio សម្រាកលំហែកាយ ហាលថ្ងៃ និងមើលសមុទ្រជាមួយមិត្តស្រីដ៏ស្រស់ស្អាតរបស់លោក នៅឯឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ១៥ ខែសីហា។ Vittoria Ceretti ដែលជាគូស្នេហ៍ តារាប្រុសរូបនេះ បានបង្ហាញរាងកាយសិចស៊ី និងជើងវែងរបស់នាងក្នុងឈុតប៊ីគីនីដ៏ទាក់ទាញ។ យោងតាមគេហទំព័រ Dailymail បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ បានបង្ហាញភាពស្និទ្ធស្នាល និងថើបគ្នាទៅវិញទៅមក បន្ទាប់ពី ហែលទឹកនៅក្នុងសមុទ្រ។

គួររំឮកផងដែរថា តារាសម្តែងប្រុស លោក Leonardo DiCaprio បានណាត់ជួប Vittoria Ceretti តាំងពី រដូវក្តៅឆ្នាំ ២០២៣ ដោយធ្វើដំណើរកម្សាន្តជាមួយនាង។ នារដូវក្តៅនេះ ពួកគេបានចំណាយពេលជាច្រើនថ្ងៃនៅសមុទ្រមេឌីទែរ៉ាណេ ដោយធ្វើដំណើរទៅកាន់ឆ្នេរល្បីៗជាច្រើន ពីប្រទេសបារាំងទៅកាន់ប្រទេសអេស្ប៉ាញ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







