កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo ត្រូវបានគេសរសើរយ៉ាងខ្លាំង ចំពោះរូបសម្រស់ស្រស់ស្អាតទាក់ទាញរបស់នាង ពេលបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកយីហោក្នុងស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីថ្ងៃទី ១៤ ខែមិថុនា កន្លងទៅនេះ ម៉ាកម៉ូដសម្លៀកបំពាក់កូរ៉េក្នុងស្រុកមួយ បានបង្ហោះឈុតរដូវក្ដៅដែលមានតារាចម្រៀង Song Hye Kyo ជាអ្នកបង្ហាញ។ តារាស្រីរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏គួរឲ្យចាប់អារម្មណ៍ និងស្ទីលដ៏ស្រស់ស្អាតរបស់នាង។

Song Hye Kyo បានបង្ហាញខ្លួន ដោយស្លៀកឈុតការិយាល័យ ដែលមានពណ៌ឆើតឆាយ ដែលត្រូវបានគេនិយាយថា ត្រូវនឹងនិស្ស័យរបស់តារាស្រីរូបនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោមការបង្ហោះរបស់ម៉ាកម៉ូដនេះ មានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសរសើរពីសម្រស់សស្រស់ស្អាតរបស់នាង ជាមួយនឹងភាពឆើតឆាយ ដែលរំលេចសម្រស់ដ៏ក្មេងជាងវ័យ របស់នាង ផងដែរ៕ ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖

















