កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើ Jack Grealish នឹងចាកចេញពីក្លិប Manchester City នៅរដូវក្ដៅនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Romano បានទម្លាយថា លោក Pep Guardiola នឹងមិនផ្ដល់ឱកាសឲ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បន្តលេងនៅទឹកដី Etihad នោះឡើយ ហើយរូបគេក៏ត្រូវលោក Pep ដកឈ្មោះចេញពីការលេងពានរង្វាន់ Club World Cup ផងដែរ។

Grealish បានផ្ទេរពី Aston Villa មកកាន់ Manchester City កាលពីឆ្នាំ ២០២១ ក្នុងតម្លៃបំបែកកំណត់ត្រាដល់ទៅ ១០០លានផោន (ស្មើនឹងប្រមាណ ១៣៥.៨លានដុល្លារ) ប៉ុន្តែសរុបជារួមមក រូបគេរកបានតែ ២២គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនសរុប ៩៤ប្រកួតឲ្យក្លិប៕

