កម្សាន្ត៖ Zahara ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីចិញ្ចឹមរបស់ តារាសម្ដែងស្រី Angelina Jolie និង អតីតស្វាមី លោក Brad Pitt បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងបានពាក់ចិញ្ចៀនពេជ្រ នៅលើម្រាមដៃចិញ្ចៀនរបស់នាង ក្នុងអំឡុងពេលណាត់ជួបជាមួយតារាសម្តែង Elijah Cooper កាលពីថ្ងៃទី ៩ ខែមិថុនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zahara ត្រូវបានគេឃើញចាកចេញពីភោជនីយដ្ឋានមួយកន្លែង កាលពីថ្ងៃចន្ទ ជាមួយនឹងការពាក់ចិញ្ចៀនដ៏លេចធ្លោនៅដៃឆ្វេងរបស់នាង។ ចិញ្ចៀនពេជ្រមួយនេះ បង្កឲ្យមានការសង្ស័យថា រូបនាងបានភ្ជាប់ពាក្យជាមួយមិត្តប្រុស។ យ៉ាងណាមិញ អ្នកតំណាងរបស់ Angelina Jolie មិនបានឆ្លើយតបចំពោះព័ត៌មាននេះទេ នេះបើយោងតាមប្រភពទំព័រ Six ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងអំឡុងពេលណាត់ជួប រូបនាងបានបង្ហាញស្នាមញញឹម ពេលនាងចូលឡានដែលបើកបរដោយ Elijah Cooper។ អ្នកទាំងពីរ មើលទៅមានភាពសប្បាយរីករាយ និងស្រលាញ់គ្នាទៅវិញទៅមក។ Zahara មើលទៅគួរឱ្យទាក់ទាញក្នុងរ៉ូបពណ៌ខ្មៅ និងអាវកាក់ខាងក្រៅពណ៌ស។ នាងបានពាក់មួកកីឡាបេស្បលដើម្បីបិទមុខរបស់នាង។ ខណៈ Elijah Cooper ពាក់អាវយឺតសខ្មៅ និងមួកកីឡាបេស្បល។

Zahara គឺជាកូនម្នាក់ក្នុងចំណោមកូនទាំងប្រាំមួយនាក់ របស់ Angelina Jolie និង Brad Pitt ។ នាងគឺជានិស្សិតឆ្នាំទី 3 នៅមហាវិទ្យាល័យ Spelman។ បច្ចុប្បន្ន នាងកំពុងសម្រាកវិស្សមកាលរដូវក្តៅ និងទៅលេងគ្រួសាររបស់នាងនៅ Los Angeles ។ ក្រៅពីការសិក្សា កូនស្រីចិញ្ចឹមរបស់តារាហូលីវូដរូបនេះ ក៏សកម្មក្នុងសកម្មភាពសង្គមដែរ។ នាងបានចូលរួមក្នុងចលនាជាច្រើននៅសាលារៀន ហើយជារឿយៗ បានបង្ហាញខ្លួនជាមួយម្តាយរបស់នាងក្នុងដំណើរអាជីវកម្ម៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








