កម្សាន្ត៖ តារាសម្ដែងស្រី Zhao Wei បានប្រារព្ធខួបឈានចូលអាយុថ្មី របស់ខ្លួន ជាមួយក្រុមមិត្តជិតស្និទ្ធ នៅភោជនីយដ្ឋានមួយកន្លែង ក្នុងខេត្ត Yunnan កាលពីថ្ងៃទី ១០ ខែមិថុនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាម ប្រភព Aboluowang បានឱ្យដឹងថា តារាស្រី Zhao Wei ត្រូវបានគេ ថតរូបអង្គុយជាមួយមិត្តភក្តិ ៣ ទៅ ៤ នាក់ នៅភោជនីយដ្ឋានត្រី salmon បែបអ៊ឺរ៉ុប ក្នុងខេត្ត Yunnan ខណៈក្រុមមិត្តៗរបស់នាង បានជជែកគ្នាយ៉ាងសប្បាយរីករាយ។

មុនពេលចូលក្នុងពិធីជប់លៀង Zhao Wei បានពាក់ម៉ាស់ និងមួក ដែលហាក់មិនចង់ឲ្យមានការទាក់ទាញចំណាប់អារម្មណ៍។ អ្នកថតរូប បានបង្ហើបថា ទោះបីជា Zhao Wei មានភាពស្ងៀមស្ងាត់ និងប្រុងប្រយ័ត្នក៏ដោយ តែតារាស្រីរូបនេះ បង្ហាញភ្នែកធំៗ ដែលនៅតែធ្វើឱ្យងាយស្រួល មើលនាងស្គាល់ ផងដែរ។
បន្ទាប់ពីញ៉ាំអាហាររួច Zhao Wei បានច្រៀងចម្រៀងខួបកំណើតជាមួយមិត្តភក្តិរបស់នាង និងមើលទៅនាង មានភាពសប្បាយ រីករាយយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








