កម្សាន្ត៖ ពិតណាស់ ប្រិយមិត្តនិយមតាមដានរឿងភាគកូរ៉េ ប្រាកដជាស្គាល់ តួអង្គស្រីឈ្មោះ ចាង ស៊ីប៊ីយុ ក្នុងរឿង "អូនជាបេះដូងបង" ដែលសម្ដែងដោយតារាចម្រៀងនិងសម្ដែងស្រី Im Yoona ហើយ ដែលមកទល់ពេលនេះ នាងនៅតែទទួលបានប្រជាប្រិយភាពច្រើនកុះករនិងការគាំទ្រពីសំណាក់ហ្វេនៗដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ Yoona បានបង្ហាញខ្លួនក្នុងកម្មវិធី "Special Guest Visit (GV) Event" ទាក់ទងនឹងការបញ្ចាំងរឿងកុន "Exit" ដែលនាងជាតួអង្គមួយនៅក្នុងនោះដែរ បើទោះបីជានាងកំពុងមមាញឹកនឹងការសម្ដែងរឿងភាគកូរ៉េថ្មី "The Tyrant's Chef" ក៏ដោយ។

ក្នុងនោះ អ្វីដែលគេចាប់អារម្មណ៍ គឺមិនមែនត្រឹមតែអាកប្បកិរិយាទន់ភ្លន់ និងស្នាមញញិមដ៏រួសរាយរបស់នាងប៉ុណ្ណោះទេ តែអ្នកគាំទ្រគិតថាសម្រស់របស់នាង មើលទៅនៅតែក្មេងជាងវ័យ ដូចកាលនាងចូលសិល្បៈដំបូងៗ ជាមួយនឹងផ្ទៃមុខសរលោងស្រិល និងការផាត់មុខស្រាលៗតាមបែបផែននារីទន់ភ្លន់របស់នាង រហូតទទួលបានការសរសើរថាសម្រស់របស់នាងជាសម្រស់ធម្មជាតិ៕



