រូបភាពថ្មី Taylor Swift និង គូស្នេហ៍ ចេញមកកម្សាន្ត ជាមួយគ្នា យ៉ាងផ្អែមល្ហែម

//s9.kh1.co/8e/8e207a62e39e541dae1e2baca28fa90d625ca23a.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២៥ ៨ព្រឹក · ១៧ ម៉ោងមុន

តារាចម្រៀងស្រី Taylor Swift និង គូស្នេហ៍ បានចេញកម្សាន្ត ជាមួយគ្នា យ៉ាងផ្អែមល្ហែម ពេលទស្សនាការប្រកួតកីឡា។

កម្សាន្ត៖ តារាចម្រៀងស្រី Taylor Swift និង គូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា ជាកីឡាករ លោក Travis Kelce ចេញមកណាត់ជួបគ្នា និងបានកម្សាន្តទស្សនា វគ្គផ្តាច់ព្រ័ត្រ Stanley Cup ដែលជាការប្រកួតវាយកូនគោលលើទឹកកកអាមេរិក នៅថ្ងៃទី ១២ ខែមិថុនាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  

គូស្នេហ៍អ្នកទាំងពីរ បានបង្ហាញភាពផ្អែមល្ហែម ដោយបានកាន់ដៃគ្នា ហើយបានមកដល់កន្លែងវាយកូនគោលលើទឹកកក (Ice Hockey) ក្នុងទីក្រុង Sunrise រដ្ឋ Florida កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីមើលការប្រកួត Edmonton Oilers និង Florida Panthers ដែលការប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏មានកិត្យានុភាព។

ក្នុងនោះដែរ តារាចម្រៀងស្រី Taylor Swift មើលទៅមានភាពទាន់សម័យ ក្នុងឈុតអាវពណ៌ត្នោតខ្ចី និងខោជើងខ្លី ភ្ជាប់ជាមួយស្បែកជើងកវែង។ ខណៈ Travis Kelce ពាក់អាវយឺតដៃវែង និងខោខ្លីពណ៌ក្រហម រួមជាមួយនឹងស្បែកជើងប៉ាតា និងមួកកីឡាបេស្បល។

Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  

គូស្នេហ៍​មួយ​គូ​នេះ ​ត្រូវ​បាន​គេ​ឃើញ​ជជែក​គ្នា​យ៉ាង​សប្បាយ​ ពេល​មើល​ការ​ប្រកួត។ អ្នក​ទាំង​ពីរ​ ពិតជាមានក្ដីរំភើប​រីករាយ​ និង​ម្តងម្កាលក៏បាន​ក្រោក​ឈរ​ទះ​ដៃ​ជាមួយ​អ្នក​ទស្សនា​ផ្សេង​ទៀតផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift និង គូស្នេហ៍  
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T