កម្សាន្ត៖ បន្ទាប់ពី ហ្វេនៗជាច្រើន បានទន្ទឹងរង់ចាំ ពីដំណឹងល្អរបស់គូស្នេហ៍ តារាសម្ដែងស្រី Mai Davikah និង លោក Ter Chantavit ថ្មីៗនេះ អ្នកទាំងពីរ ក៏បានប្រកាសដំណឹងថា ពួកគេបានភ្ជាប់ពាក្យហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ តារាសម្ដែងស្រី Mai Davikah បានបង្ហោះឃ្លីបផ្អែមល្ហែម ជាមួយគូស្នេហ៍ លោក Ter Chantavit បង្អួតចិញ្ចៀនភ្ជាប់ពាក្យ ដែលជាចិញ្ចៀនពេជ្រធំ ទាក់ទាញភ្នែក។ នាងក៏បានបង្ហោះរូបភាពច្បាស់ៗ ពីចិញ្ចៀនភ្ជាប់ពាក្យ ក្នុងការបង្ហោះមួយទៀត ដែល Ter បានចូលបញ្ចេញមតិថា «មិនអាចគេចបានទេ ឥឡូវកក់ទុកហើយ»។

បន្ទាប់ពីបានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន បានចូលមកអបអរសាទរនាង និងផ្ដោតលើភាពអស្ចារ្យនៃចិញ្ចៀនភ្ជាប់ពាក្យរបស់ គូស្នេហ៍មួយគូនេះ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖














