គួរឲ្យសោកស្ដាយ ទាហានខ្មែរម្នាក់បានបាត់បង់ជីវិត ក្នុងការផ្ទះអាវុធជាមួយទាហានថៃ

//s9.kh1.co/d9/d94d670a5f7b5b4f66fc1b63795e58a751a7a3e7.png
សង្គម

 ២៨-ឧសភា-២០២៥ ៤ល្ងាច · ២ ថ្ងៃមុន

គួរឲ្យសោកស្ដាយ ទាហានខ្មែរម្នាក់ស្លាប់ក្នុងការផ្ទះអាវុធជាមួយទាហានថៃ

ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកទី២៨ឧសភានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/e2/e2a4b51ff98138b6d01b09080f9d2c8a609d94c8.jpeg

សាច់ញាតិម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្ន ពិធីបុណ្យសពឱ្យលោក សួន រោន កំពុងធ្វើឡើងនៅក្នុងបន្ទាយទាហានកងពលលេខ៩។

ទាហានខ្មែរនិងថៃ បានបើកការបាញ់ប្រហារគ្នាក្នុងរយៈពេលខ្លី ស្ថិតនៅក្នុងតំបន់ជម្លោះតាមព្រំដែននៅថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP និងបណ្ដាញសារព័ត៌មានរបស់ថៃ។

https://s9.kh1.co/__image/w=650,h=366,q=100/90/90f0108e553c807c65ce763483b488d0b91e70a5.jpeg

សេចក្ដីថ្លែងការណ៍ពីភាគីថៃបានលើកឡើងថា ទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនទៅវិញ។

ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោក ម៉ៅ ផល្លា បាននិយាយថា ទាហានថៃបានបើកការបាញ់ប្រហារ នៅពេលទាហានខ្មែរកំពុងដើរល្បាតតាមទម្លាប់នៅតាមព្រំដែន។ ក្រោយប៉ះទង្គិចគ្នាអស់រយៈពេល១០នាទី មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបនិយាយគ្នាតាមទូរសព្ទដើម្បីបញ្ជាឱ្យមានបទឈប់បាញ់គ្នាសិន។

https://s9.kh1.co/__image/w=650,h=366,q=100/ea/eae4a483227c5881ab1eaa0ee760dea8de484726.jpeg

ភាគីថៃថា ពុំមានទាហានរបស់ខ្លួនណាម្នាក់ស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នានេះទេ។ រដ្ឋមន្ត្រីការពារជាតិថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយថា ភាពតានតឹងត្រូវបានដោះស្រាយ ហើយបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរ គ្មានចេតនាចង់បាញ់ប្រហារគ្នានោះទេ៕

សូមរង់ចាំអានព័ត៌មានពិស្ដារបន្ថែមនាពេលឆាប់ៗនេះ!

តាមដានព័ត៌មានក្ដៅៗ👉https://t.me/khmerload

ដកស្រង់ពី៖ RFA Khmer

រូបភាព៖ ផ្ដល់ឱ្យ

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T