ក្រុមហ៊ុនហុងដាតែងតែនៅជាមួយប្រជាជនកម្ពុជាជានិច្ច ដោយបានផ្តល់ជំនួយដល់ជនភៀសសឹកចំនួន 4,998 គ្រួសារនៅខេត្តព្រះវិហារ

//s9.kh1.co/b7/b75e8fc206a8176ab7242810a2ab053474b0361e.png
សង្គម

 ០៤-សីហា-២០២៥ ១ល្ងាច · ៣ ម៉ោងមុន

ថ្នាក់ដឹកនាំ បុគ្គលិកនិងក្រុមការងាររបស់ក្រុមហ៊ុនហុងដាបាននាំយកអំណោយជាសម្ភារៈ និងថវិកាផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា​ចំនួន 4,998 គ្រួសារ ដែលជាជនភៀសសឹកសិ្ថតនៅក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាព ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គឹមច័ន្ទ បញ្ញា អភិបាលរងនៃខេត្តព្រះវិហារ ។

នៅថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 ថ្នាក់ដឹកនាំ បុគ្គលិកនិងក្រុមការងាររបស់ក្រុមហ៊ុនហុងដាបាននាំយកអំណោយជាសម្ភារៈ និងថវិកាផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា​ចំនួន 4,998 គ្រួសារ ដែលជាជនភៀសសឹកសិ្ថតនៅក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាព ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គឹមច័ន្ទ បញ្ញា អភិបាលរងនៃខេត្តព្រះវិហារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឳកាសនេះដែរ លោក ណាអូអាគិ អ៉ិស៊ិកាវា​ (Mr. Naoaki Ishikawa)   នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដែលបានសម្តែងការគោរព និងផ្ញើសារសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងមានប្រសាសន៍​ថា៖ “ខ្ញុំសូមចូលរួមរំលែកភាពក្រៀមក្រំជាទីបំផុត ជាមួយបងប្អូនទាំងអស់គ្នាដែលត្រូវបានបង្ខំចិត្តជម្លៀសខ្លួន។ខ្ញុំក៏ដូចជាប្រជាជនជប៉ុនជាច្រើនទៀត បានយល់យ៉ាងច្បាស់ចំពោះការឈឺចាប់ ការភ័យខ្លាច និងការបាត់បង់ចំណូលប្រចាំថ្ងៃដូចដែលបងប្អូនកំពុងជួបប្រទះនាពេលនេះ។ការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក គឺជាចំណងមិត្តភាពមនុស្សជាតិដ៏មានតម្លៃ និងពិតប្រាកដ។ក្នុងនាមជាដៃគូរក្រុមហ៊ុនហុងដាដែលជាម៉ាកយីហោរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់បងប្អូន តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយបងប្អូនឱ្យវិលត្រឡប់ទៅរកជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”  

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដាបេ្ដជ្ញាចូលរួមនិងរួមដំណើរជាមួយប្រជាជនកម្ពុជាឆ្ពោះទៅមុខជានិច្ចជាមួយគ្នា និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាឲ្យប្រកបតែសុខភាពល្អ កម្លាំងរឹងមាំ សុខភមង្គល ជួបជុំគ្រួសារ និងសុវតិ្ថភាពពេញលេញ។ 

រូបភាព
រូបភាព

ដោយក្ដីគោរពយើងខ្ញុំសង្ឃឹមថាការចូលរួមចំណែកជាជំនួយនេះនឹងជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងត្រូវការបំផុត។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfe978dcbdd9cf02604bfc6b1f07eb4b12a4a3f.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា បាន និងកំពុងតែអនុវត្តន៍ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី

 ០៤-សីហា-២០២៥ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T