៧ថ្ងៃក្រោយមានបទឈប់បាញ់ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិដូងជិត១៥ម៉ឺននាក់

//s9.kh1.co/4c/4c7e1f67936fafc066b17ae51d7fd5e60cd51bbf.jpg
សង្គម

 ០៥-សីហា-២០២៥ ១១ព្រឹក · ៤ ម៉ោងមុន

៧ថ្ងៃក្រោយមានបទឈប់បាញ់ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិដូងជិត១៥ម៉ឺននាក់

រយៈពេល៧ថ្ងៃក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃនៅតាមព្រំដែន ពលករខ្មែរ បានបន្តសម្រុកត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង ជិត១៥ម៉ឺននាក់ និងបន្តសម្រុកមកបន្ថែមទៀតនៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២៥នេះ បើតាមអាជ្ញាធរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍ឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី០៤ខែសីហាឆ្នាំ២០២៥ ពោលគឺរយៈពេល៧ថ្ងៃក្រោយពីមានបទឈប់បាញ់ គឺមានពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង ចំនួនជាង១៤២ ៥០០នាក់ ក្នុងនោះមានស្រ្តីជាង៦ម៉ឺន១០០នាក់ ។

ពលករដែលត្រឡប់មកពីស្រុកកំណើតវិញបានអះអាងស្រដៀងគ្នាដូចការកត់សម្គាល់ឃើញរបស់ក្រសួងការងារកាលពីថ្ងៃទី២៧ខែកក្កដា២០២៥ដែរថា គឺដោយសារមានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការបើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមាន ការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅដោយភ័យខ្លាចរងនូវ អំពើហិង្សានានា។

ពលករខ្មែរដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ក៏បានបន្តអំពាវនាវដល់ពលករខ្មែរផ្សេង ទៀតដែល កំពុងស្នាក់នៅធ្វើការនៅប្រទេសថៃ អោយវិលត្រឡប់មកប្រទេសវិញដើម្បីជៀសផុតពីអំពើហឹង្សា និងការរំលោភ បំពានសិទ្ធិផ្សេងៗ ដើម្បីស្វែងរងការងារធ្វើក្នុងស្រុកវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត ទុកដាក់ ក្នុងការ ផ្តល់ជំនាញវិជ្ជាជីវៈ និងឱកាសការងារ ជូនពលករខ្មែរយើង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៧ខែកក្កដា បានអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របប សន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍៕អត្ថបទ៖ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfe978dcbdd9cf02604bfc6b1f07eb4b12a4a3f.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា បាន និងកំពុងតែអនុវត្តន៍ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី

 ០៤-សីហា-២០២៥ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T