កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano និងសារព័ត៌មាន The Telegraph បានបញ្ជាក់ឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United នឹងលក់ខ្សែប្រយុទ្ធ Alejandro Garnacho បើសិនជាពិភាក្សាត្រូវថ្លៃគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ Man UTD ចង់បានតម្លៃផ្ទេររបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះក្នុងរង្វង់ទឹកប្រាក់ខ្ទង់ ៦០លានផោន (ស្មើនឹងប្រមាណ៨០.៦លានដុល្លារ) បើសិនជាមានក្លិបណាចាប់អារម្មណ៍ចង់បាន។

Garnacho ត្រូវបានគេចាត់ទុកថាជាកីឡាករយុវវជនដ៏លេចធ្លោម្នាក់របស់ក្លិប Manchester United ដោយរូបគេហាត់ចេញពីថ្នាលបណ្ដុះបណ្ដាលយុវជនរបស់បិសាចក្រហម ហើយមានឱកាសបានឡើងមកលេងឈុតធំនៅឆ្នាំ២០២២ ដោយនៅរដូវកាលនេះ រូបគេបានបង្ហាញខ្លួនចំនួន ៥០ប្រកួតដោយរកបាន ១១គ្រាប់៕

