កីឡា៖ យោងតាមការចុះផ្សាយរបស់ អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid នឹងស្វែងរកការពិភាក្សាជាមួយក្លិប Benfica ដើម្បីទិញយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Álvaro Carreras ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាកររូបនេះបានយល់ព្រមផ្លាស់ទៅលេងនៅទឹកដី Santiago Bernabeu ហើយ ដោយក្នុងនោះ គេបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបហើយ។

Benfica ទាមទារចង់បានតម្លៃផ្ទេរពី Real Madrid ចំនួន៥០លានអឺរ៉ូ(ស្មើនឹងខ្ទង់៥៦.៣លានដុល្លារ) ពី Real Madrid ប៉ុន្តែក្លិបចង់តថ្លៃទាបជាងនេះ តែមិនទាន់បានដាក់សំណើចរចាផ្លូវការនោះឡើយ។

គួរបញ្ជាក់ផងដែរថា Álvaro Carreras បានចូលរួមជាមួយ Manchester United កាលពីរដូវកាល ២០២២ -២០២៤ ប៉ុន្តែពុំបានបង្ហាញខ្លួនជាផ្លូវការឲ្យក្លិបឡើយ។ គេត្រូវដាក់ឲ្យខ្ចីជើងទៅ Preston និង Granada រួចបន្តមកលេងខ្ចីជើងនៅ Benfica ដោយ Benfica បានទិញយកគេផ្ដាច់ពីបិសាចក្រហមកាលឆ្នាំ២០២៤៕
