តារាបាល់ទាត់ Heung Min Son នៃក្រុម Tottenham Hotspur ត្រូវអតីតមិត្តស្រី ជម្រិតទារប្រាក់ ដោយអះអាងថានាងមានផ្ទៃពោះជាមួយលោក

//s9.kh1.co/99/9913a26f6de20c2ab412d3f6a228bf101665f77f.jpg
កីទ្បា

 ១៩-ឧសភា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

រឿងនេះបានបង្កភាពតក់ស្លុតនិងភ្ញាក់ផ្អើលជាខ្លាំងក្នុងពិភពកម្សាន្តនិងបាល់ទាត់ ក្រោយភ្នាក់ងាររបស់ Son បានដាក់ពាក្យបណ្ដឹងទៅតុលាការពាក់ព័ន្ធនឹងបទល្មើសជម្រិតទារប្រាក់មកលើរូបគេ

បាល់ទាត់៖ ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះប្រចាំក្រុម Tottenham Hotspur គឺ Heung Min Son (ឈ្មោះកូរ៉េ Son Heung Min) ត្រូវបានអតីតមិត្តស្រីរបស់គេជម្រិតទារប្រាក់ ដោយអះអាងថានាងមានផ្ទៃពោះជាមួយតារាបាល់ទាត់បុរសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Heung Min Son និង អតីត​​មិត្តស្រី
 Heung Min Son និង អតីត​​មិត្តស្រី

រឿងនេះបានបង្កភាពតក់ស្លុតនិងភ្ញាក់ផ្អើលជាខ្លាំងក្នុងពិភពកម្សាន្តនិងបាល់ទាត់ ក្រោយភ្នាក់ងាររបស់ Son បានដាក់ពាក្យបណ្ដឹងទៅតុលាការពាក់ព័ន្ធនឹងបទល្មើសជម្រិតទារប្រាក់មកលើរូបគេ។ នាថ្ងៃនេះ អតីតមិត្តស្រីរបស់ Son ដែលគេឲ្យឈ្មោះតំណាងថា "Yang" បានចូលខ្លួនស្រាយបំភ្លឺនៅតុលាការ ជាមួយនឹងមិត្តប្រុសនាពេលបច្ចុប្បន្នរបស់នាងតំណាងឲ្យឈ្មោះ "Yong" ដែលសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់នេះក៏បានចូលខ្លួនមកផងដែរ។

 Heung Min Son
 Heung Min Son

អតីតមិត្តស្រីរបស់ Son ធ្លាប់បានជម្រិតទារប្រាក់ពីកីឡាករបាល់ទាត់រូបនេះម្ដងរួចមកហើយ ដោយ Son បានផ្ទេរប្រាក់ទៅឲ្យនាងពិតមែនដោយសារខ្លាចរឿងអាស្រូវរបស់គេប៉ះពាល់ដល់ក្លិប។ប៉ុន្តែនាឆ្នាំ២០២៥កាលពីថ្មីៗទៅនេះ នាងនិងមិត្តប្រុសបច្ចុប្បន្នរបស់នាងបានជម្រិតទារប្រាក់ចំនួន ជាង២សែន១ម៉ឺនដុល្លារអាមេរិកពី Son ទើបរូបគេបានបដិសេធនិងដាក់ពាក្យបណ្ដឹងតែម្ដង។

 Heung Min Son
 Heung Min Son

ពាក្យចចាមអារ៉ាមបានលើកឡើងថា នាងគ្មានផ្ទៃពោះឡើយ ហើយសំឡេង Ultra Sound ចេញពីការពិនិត្យអេកូដែលនាងបានផ្ញើទៅឲ្យ Son នោះគឺមិនពិតនោះឡើយ ប៉ុន្តែយោងតាមការស៊ើបអង្កេតបានបញ្ជាក់ថា នាងពិតជាមានផ្ទៃពោះមែនតែបានរំលូតក្មេងនោះចោលតាំងពីឆ្នាំ២០២៤ ហើយសំឡេង Ultra Sound ដែលផ្ញើឲ្យ Son នោះគឺជាការពិតប៉ុន្តែគេពុំដឹងច្បាស់ទេថា ក្មេងនោះជាកូនរបស់ Heung Min Son ឬមួយមិនមែន៕

អតីតមិត្តស្រីរបស់ Son ដែលគេឲ្យឈ្មោះតំណាងថា "Yang" និង មិត្តប្រុសនាពេលបច្ចុប្បន្នរបស់នាងតំណាងឲ្យឈ្មោះ "Yong"
អតីតមិត្តស្រីរបស់ Son ដែលគេឲ្យឈ្មោះតំណាងថា "Yang" និង មិត្តប្រុសនាពេលបច្ចុប្បន្នរបស់នាងតំណាងឲ្យឈ្មោះ "Yong"

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T