ចួបបានបីថ្ងៃ Heung Min Son ធ្វើឲ្យនារីម្នាក់មានផ្ទៃពោះ ឈានដល់ការជម្រិតទារប្រាក់

//s9.kh1.co/93/937d63b411f73ef88e15f4a020dbf87689c776c3.jpg
កីទ្បា

 ២២-ឧសភា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

Heung Min Son ស្រាយបំភ្លឺបន្ថែមពីទំនាក់ទំនងគេនិងនារីម្នាក់នោះ

កីឡា៖ ខ្សែប្រយុទ្ធឆ្នើមនិងជាប្រធានក្រុម Tottenham Hotspur គឺ Heung Min Son (ឈ្មោះជាភាសាកូរ៉េ Son Heung Min) បានដាក់លិខិតស្រាយបំភ្លឺទៅកាន់ប៉ូលិសពីដំណើរដើមចម ធ្វើឲ្យខ្លួនត្រូវអតីតមិត្តស្រីជម្រិតទារប្រាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Heung Min Son 
Heung Min Son 

កាលពីពេលថ្មីៗទៅនេះ ប៉ូលិសប្រចាំតំបន់ Gangnam បានកោះហៅអតីតមិត្តស្រីរបស់ Son និងមិត្តប្រុសពេលបច្ចុប្បន្នរបស់នាង ចូលខ្លួនស្រាយបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់ពីរូបគេ ដោយអះអាងថានាងមានផ្ទៃពោះកូនរបស់គេ ហើយបើសិន Son មិនផ្ដល់ប្រាក់តាមការចង់បានរបស់នាងទេ នាងនឹងទម្លាយវីដេអូនិងភស្តុតាងទាំងអស់តែម្ដង។

Heung Min Son 
Heung Min Son 

ក្នុងនោះ Son បានស្រាយបំភ្លឺថាខ្លួនបានចួបនារី ដែលត្រូវគេឲ្យឈ្មោះតាងថា "Yang" ស្ថិតនៅវ័យខ្ទង់២០ឆ្នាំជាងនៅពេលរូបគេបានវិលត្រឡប់មកកូរ៉េខាងត្បូងនាថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤ ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកជុំទី២។ Son បានចួបនាងនាថ្ងៃទី៣១ខែឧសភា និងថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៤ និងបន្តដល់ថ្ងៃទី២ខែមិថុនាមុននឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចាកចេញទៅប្រកួតនៅប្រទេសសឹង្ហបុរី។

នារីតំណាងឲ្យឈ្មោះ Yang និងមិត្តប្រុសនាពេលបច្ចុប្បន្នរបស់នាង
នារីតំណាងឲ្យឈ្មោះ Yang និងមិត្តប្រុសនាពេលបច្ចុប្បន្នរបស់នាង
Heung Min Son 
Heung Min Son 

បន្ទាប់ពីមួយខែក្រោយមក នារីម្នាក់នោះបានទាក់ទងទៅអ្នកតំណាងរបស់គេថានាងមានផ្ទៃពោះហើយ ហើយ Son បានទាមទារឲ្យមានការចួបគ្នាផ្ទាល់ជាមួយនាង តែនាងបានបដិសេធនិងបានទាមទារប្រាក់ពី Son ដោយមិនចង់ចួប Son ដោយផ្ទាល់នោះទេ។ យ៉ាងណាមិញ ទោះរឿងក្ដីនេះនៅតែបន្តតែ ប៉ូលិសគ្មានគម្រោងកោះហៅ Heung Min Son ឲ្យចូលខ្លួនមកបកស្រាយអ្វីទៀតនោះឡើយដោយនឹងស្រាវជ្រាវពាក់ព័ន្ធនឹងនារីម្នាក់នោះ ព្រមទាំងមិត្តប្រុសបច្ចុប្បន្នរបស់នាង៕ 

Heung Min Son 
Heung Min Son 

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T