កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា លោក Xabi Alonso ដែលជាអតីតកីឡាករ Real Madrid បានយល់ព្រមមកដឹកនាំក្លិបបន្តពីលោក Carlo Ancelotti ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លក្ខខណ្ឌផ្សេងៗព្រមទាំងប្រាក់ឈ្នួលផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងរួចអស់ហើយ ខណៈដែល លោកនឹងចាកចេញពីតំណែងជាអ្នកចាត់ការក្លិប Bayer Leverkusen នាពេលឆាប់ៗដោយគ្រោងនឹងដឹកនាំ Real Madrid នៅការប្រកួត Club World Cup ដែលនឹងចាប់ផ្ដើមឡើងពីថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៥ ។

Xabi គឺជាគ្រូបង្វឹកម្នាក់ដ៏មានកេរ្តិ៍ឈ្មោះទោះលោកមានវ័យក្មេងក្ដី ដោយបានដឹកនាំឲ្យ Bayer Leverkusen ឈ្នះពាន Bundesliga កាលពីរដូវកាលមុនទៀតផង។ ក្នុងនោះ Xabi Alonso ក៏បានស្នើឲ្យ Real Madrid ទិញខ្សែការពារបន្ថែម១រូប, ខ្សែការពារស្លាបឆ្វេងមួយរូបសម្រាប់ការប្រកួតនេះ ខណៈសុពុលភាពកុងត្រាគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៨៕
