លេចឮថាចង់ចាកចេញពី Real ភ្លាម មានក្លិបបីទាក់ទងចង់បានតារាឆ្នើមម្នាក់នេះភ្លែត

//s9.kh1.co/eb/ebb753bd227be12e06761097b8f4a7452ba66603.jpg
កីទ្បា

 ០៧-កក្កដា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

ថ្មីៗនេះ លេចឮថា ក្លិបមេឃខៀវ Manchester City, Arsenal ព្រមទាំងក្លិប Paris Saint-Germain សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ដល់កីឡាកររូបនេះ

កីឡា៖ អ្នកកាសែត Fabrizio Romano ទើបតែបានចុះផ្សាយថា កីឡាករ Rodrygo ហាក់មានភាពមិនសប្បាយចិត្តនឹងការស្នាក់នៅក្លិបអធិរាជស Real Madrid ដោយសារតែរូបគេពុំសូវទទួលបាននាទីលេង បើទោះបីជា Real Madrid បានផ្លាស់ប្ដូរគ្រូបង្វឹកថ្មីគឺលោក Xabi Alonso ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rodrygo
Rodrygo

ថ្មីៗនេះ លេចឮថា ក្លិបមេឃខៀវ Manchester City, Arsenal ព្រមទាំងក្លិប Paris Saint-Germain សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ដល់កីឡាកររូបនេះ និងបានទាក់ទងទៅភ្នាក់ងាររបស់ Rodrygo ផងដែរ ប៉ុន្តែការពិភាក្សានៅមិនទាន់ត្រូវបង្ហើបថា ទទួលបានផ្លែផ្កាណាមួយនោះឡើយ។

Rodrygo
Rodrygo

គួរបញ្ជាក់ផងដែរថា Rodrygo បានផ្ទេរពីក្លិប Santos មកកាន់ ឈុត B របស់ Real Madrid កាលឆ្នាំ២០១៩ មុននឹងមានឱកាសបានមកលេងនៅឈុតធំនាឆ្នាំ ២០១៩ ដដែល។ នៅរដូវកាលទើបតែបញ្ចប់ទៅនេះ Rodrygo បានបង្ហាញខ្លួនចំនួន ៥៤ប្រកួតផងដែរ៕

Rodrygo
Rodrygo
Rodrygo
Rodrygo
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T