Madonna បង្ហាញភាពផ្អែមល្ហែម ជាមួយ គូស្នេហ៍ ពេលរៀបចំអបអរ ខួបកំណើត

//s9.kh1.co/0d/0d57a5589fd7af80f94b5ccf8b7520ebe29391d3.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២៥ ៨ព្រឹក · ៥ ម៉ោងមុន

តារាចម្រៀង Madonna បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍ដ៏លេចធ្លោ ក្នុងកម្មវិធីខួបកំណើត របស់គូស្នេហ៍។

កម្សាន្ត៖ តារាចម្រៀងប៉ុប Madonna បានទាក់ទាញការចាប់អារម្មណ៍ ដោយតុបតែងខ្លួន ស្លៀកស្ទីលស៊ិចស៊ី ពេលនាងរៀបចំកម្មវិធីខួបកំណើតឲ្យមិត្តប្រុស វ័យ ២៩ឆ្នាំ Akeem Morris កាលពីថ្ងៃទី ៤ ឧសភា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Madonna 
Madonna 

នៅក្នុងពិធីជប់លៀងនោះ តារាចម្រៀង Madonna បានតុបតែងខ្លួនស្លៀកពាក់ស៊ិចស៊ី ក្នុងឈុតអាវស្ដើងមើលឃើញអាវក្នុង និងខោដែលត្រូវគ្នា។ តារា​ចម្រៀង​រូប​នេះ​ ក៏បាន​តុបតែងមុខមាត់​យ៉ាង​ខ្លាំង ​ជាមួយ​នឹង​បបូរមាត់​ពណ៌​ក្រហម និង​វ៉ែនតា​ទាន់សម័យ ដើម្បី​លើក​សម្រស់ឲ្យមើលទៅកាន់តែ​ក្មេង​ជាង​វ័យ និង​មាន​មន្ត​ស្នេហ៍។ ខណៈ មិត្តប្រុសរបស់នាង ដែលកីឡាករបាល់ទាត់ Akeem Morris បានស្លៀកពាក់ ខោអាវកីឡា និងមួកកីឡាបេស្បល។

Madonna និង គូស្នេហ៍ Akeem Morris
Madonna និង គូស្នេហ៍ Akeem Morris

តារា​ចម្រៀងរូបនេះ ក៏បាន​បង្ហោះ​រូប​ថត ​ជា​បន្តបន្ទាប់​ ពី​ពិធី​ជប់លៀង​លើ Instagram ដោយ​បានបង្ហាញសារ​ថា៖ «រីករាយ​ថ្ងៃ​កំណើត​ដល់ Taurus ដែល​ខ្ញុំ​ចូលចិត្ត»។ ខណៈនៅក្នុងរូបថត គេអាចមើលឃើញពីសកម្មភាព ដែលនាងបានឱបគូស្នេហ៍យ៉ាងស្និទ្ធស្នាល ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Madonna និង គូស្នេហ៍ Akeem Morris
Madonna និង គូស្នេហ៍ Akeem Morris
Madonna និង គូស្នេហ៍ Akeem Morris
Madonna និង គូស្នេហ៍ Akeem Morris
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T