កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាស្រីដ៏មានប្រជាប្រិយភាព ដែលកន្លងមក មិនថានាងតុបតែងខ្លួនយ៉ាងណា ក៏នាងទទួលបានការកោតសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ Jisoo បានលេចមុខនៅលើគម្របទស្សនាវដ្ដី Self-Portrait សម្រាប់រដូវកាល Pre-Fall 2025 មានចំណងជើងថា "Dream of Past Lives" ជាមួយនឹងរូបភាពថតបែបជំនាន់មុន។

ក្នុងនោះ Jisoo បានតុបតែងខ្លួនបែបជំនាន់ឆ្នាំ៨០ ជាមួយនឹងការផាត់មុខបែប Smoky Eyes និងសក់លើកចងឡើងខ្ពស់បែប High Ponytail ព្រមជាមួយនឹងក្រវិលធំៗ ដោយសម្លៀកបំពាក់នាងស្លៀកទាំងអស់សុទ្ធតែជាបែបស្ទាយ៍បុរាណៗដូចគ្នានឹងប្លង់ថតផងដែរ។ យ៉ាងណាមិញ ទោះបីនាងតុបតែងខ្លួនបែបសម័យមុនក្ដី ក៏សម្រស់ Jisoo នៅតែលេចធ្លោ នៅតែមើលទៅស្រស់ស្អាតដូចជានារីអភិជនមួយរូប៕




ប្រភព៖ allkpop