កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងឃាត់រថយន្តដឹកត្រីក្លាសេនាំចូលពីថៃប្រមាណជាង ២ តោនដោយគ្មានលិខិតអនុញ្ញាត

//s9.kh1.co/c4/c4f615ee9215290519fd7611888c68c0da76f6b1.png
សង្គម

 ០៧-ឧសភា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

ការនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតិត្រូវវបានមន្រ្តីជំនាញស្ទាក់ឃាត់នៅស្រុកបវេលខេត្តបាត់ដំបង។

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០​២៥ ត្រីក្លាសេប្រមាណជាង០២តោននិងត្រីកន្ធរបង្កក ទំងន់៥០០គីឡូក្រាមដែលនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតិត្រូវវបានមន្រ្តីជំនាញស្ទាក់ឃាត់នៅស្រុកបវេលខេត្តបាត់ដំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=505,q=100/4e/4e00a39887b04ef2ce5e1c8d1a721e6e99e626fa.png

ដោយមានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ​ ដាញ់​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ យី​ យក់សាន

https://s9.kh1.co/__image/w=650,h=432,q=100/7b/7b719df1a20cc455cb3a672b9514068a757daedd.png

នាយការិយាល័យនគរបាល​ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃ​ស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច​ ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល​ (នាំចូល​ពីប្រ ទេសថៃ ) ។

https://s9.kh1.co/__image/w=650,h=568,q=100/aa/aab1c5eae994a5cb9b66bd276a41a5448411673b.png
https://s9.kh1.co/__image/w=650,h=449,q=100/b1/b12761e79bcb40d4f0cfd6f186ecff0242b7789d.png

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg ។ ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបេីករថយន្ត​ មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកចាត់វីធានការ។

ប្រភពពី៖ vayofm

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ៩ ម៉ោងមុន
//s9.kh1.co/c1/c18d1d15d287f332c9ea428510782a4c519d5a2c.jpg

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកិច្ចប្រជុំអន្តរក្រសួងស្ដីពី ការរៀបចំឯកសារដាក់បញ្ចូល «ភ្នំដា និងអង្គរបុរី» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T