អាជ្ញាធរខណ្ឌកំបូល បានឆ្មក់ចូលកាស៊ីណូខុសច្បាប់មួយកន្លែង ដែលម្ចាស់ជា ជនជាតិចិន បន្លំធ្វើជាហាង​លក់ទំនិញ...

//s9.kh1.co/7d/7d26130c6dea667dba923117fed5d909d63b716a.png
សង្គម

 ០៥-ឧសភា-២០២៥ ១១ព្រឹក · ៤ ម៉ោងមុន

ដែលធ្វើឡើងដោយមានការសហការពីម្ចាស់ដីជួលដែលជាជនជាតិខ្មែរ

Khmertimeskh៖ ប៉ូលិសបានឆ្មក់ចូលបង្រ្កាប ការលេងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិន មួយកន្លែងដែលក្លែងបន្លំ ជាហាងលក់ទំនិញ​១ដុល្លារ។​ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឲ្យមានការរឹបអូសឧបករណ៍ល្បែងស៊ីសងជាច្រើន ដែលធ្វើឡើងដោយមានការសហការពីម្ចាស់ដីជួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/f6/f67b5649be78f7876691d77d4d65e2049792556b.jpg

គណៈបញ្ជាការឯកភាពស្រុកកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលស្រុកកំបូល បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិន ក្រោមស្លាកយីហោ «ហាង១ដុល្លារ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ម្ចាស់ទីតាំងដែលជាជនជាតិខ្មែរផងដែរ។

https://s9.kh1.co/__image/w=650,h=488,q=100/5f/5fb0537b92a5199e89107b989592b24c090dbe2a.jpg

ភាគីជួលដីបើកហាង និងលេងល្បែងស៊ីសងខុសច្បាប់ មានឈ្មោះ DUAN CHENGYAN ភេទស្រី ជនជាតិចិន អាយុ៥៣ឆ្នាំ។ ក្រោយដឹងថា អ្នកជួលដីខ្លួនបើកល្បែងស៊ីសង ម្ចាស់ដីជួលដែលជាជនជាតិខ្មែរ បានរាយការណ៍មកសមត្ថកិច្ច និងសំណូមពរ​អោយចុះបង្ក្រាប និងរឹបអូសយកឧបករណ៍ល្បែងស៊ីសងនេះ ព្រោះគាត់ជួលហាងឱ្យអ្នកណាដែលរកស៊ីស្របច្បាប់តែប៉ុណ្ណោះ។ 

https://s9.kh1.co/__image/w=650,h=488,q=100/a2/a2610d703d77f209872a76b9d471dce71d40e703.jpg

សមត្ថកិច្ចបានរឹបអូសឧបករណ៍លេងល្បែងស៊ីសងជាច្រើនរួមមាន តុបាការ៉ាចំនួន៨ ទូម៉ាស៊ីនហ្គេមបាញ់ត្រី២គ្រឿង តុរ៉ូឡែត១ សន្លឹកបៀ ទូល្បែងស៊ីសង និងកៅអី១០០ ។ វត្ថុតាងបន្ថែមដែលរឹបអូសបានរួមមាន កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និងសម្ភារក្នុងហាងជាច្រើនទៀត ។វត្ថុតាងដែលរឹបអូសបានត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំបូល រង់ចាំការស៊ើបអង្កេតបន្តពីអាជ្ញាធររាជធានីភ្នំពេញ ។​

តាមការស្នើសុំរបស់ម្ចាស់ដីជួល គណៈបញ្ជាការឯកភាពខណ្ឌ បានសម្រេចដកហូតសម្ភារ ដូចមានរៀបរាប់ក្នុងកំណត់ហេតុខាងលើ មករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំបូល ដើម្បីសុំការណែនាំបន្ថែមពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

ប្រភពពី៖ khmertimeskh

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T