Rosé បំបែកកំណត់ត្រា ក្លាយជាតារាចម្រៀងស្រីដំបូងគេដែលលេចមុខលើ ទស្សនាវដ្ដី W Magazine របស់ចិន

//s9.kh1.co/65/6525f9458fa4455db38ac5f984182c0d66082c83.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

ភាពជោគជ័យរបស់នាងនៅតែបន្ត ពេលថ្មីៗនេះ នាងបានលេចមុខនៅលើគម្របទស្សនាវដ្ដី "W Magazine" របស់ប្រទេសចិនសម្រាប់ Vol.2 "The Energy Issue" ។

កម្សាន្ត៖ Rosé  ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពនិងល្បីល្បាញខ្លាំងណាស់ ដោយថ្មីៗនេះ ក្រោយចាកចេញពី YG Entertainment មក នាងបានបញ្ចេញអាល់ប៊ុមថ្មី មានចំណងជើងថា "rosie" ដែលសុទ្ធសឹងតែមានបទចម្រៀងពីរោះៗ ក្រោមស្លាបផលិតកម្ម The Black Label ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé
Rosé

បទ "APT." ដែលច្រៀងរួមជាមួយនឹង Bruno Mars របស់នាងក៏ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីផងដែរ ដោយមកទល់ពេលនេះមានអ្នកចូលស្ដាប់រហូតដល់១ពាន់លានដង ហើយភាពជោគជ័យរបស់នាងនៅតែបន្ត ពេលថ្មីៗនេះ នាងបានលេចមុខនៅលើគម្របទស្សនាវដ្ដី "W Magazine" របស់ប្រទេសចិនសម្រាប់ Vol.2 "The Energy Issue" ។

Rosé
Rosé

នៅក្នុងបណ្ដារូបភាពអស់ទាំងនេះ Rosé បានបង្ហាញស្ទាយ៍ដ៏ស្រស់ស្អាតនិងលេចធ្លោ ជាមួយនឹងសក់ពណ៌ទង់ដែងរបស់នាងរួមជាមួយនឹងការផាត់មុខបែបពណ៌ផ្កាឈូក។ នាងបានស្លៀកពាក់ទាំងឈុតបែបនារីស៊ិចស៊ីទាក់ទាញ និងឈុតគ្រ័រហ្សេនារី ធ្វើឲ្យមើលទៅនាងពិតជាស្រស់ស្អាត និងរឹងមាំក្នុងពេលតែមួយ។ យ៉ាងណាមិញ រូបថតដែលទទួលបានការចាប់អារម្មណ៍ជាងគេនោះគឺរូបភាពនាងស្លៀករ៉ូបពណ៌ស បញ្ចេញគល់ភ្លៅនិងកាន់ខ្សែពួរផងដែរ។Rosé  ក៏ជាតារាចម្រៀងស្រីដំបូងគេបំផុតដែលបានលេចមុខនៅលើគម្របទស្សនាវដ្ដី W Magazine របស់ប្រទេសចិន៕

រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé
រូបភាព​​​ថ្មី​​របស់ Rosé

តាមដានព័ត៌មានក្ដៅៗ៖ https://t.me/khmerload

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T