David Beckham បង្ហាញសកម្មភាពមួយនេះ ជាមួយ ភរិយា យ៉ាងផ្អែមល្ហែម

//s9.kh1.co/c1/c1ef1cd11ff3d7a9ac289413cd46f62f27275ca5.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២៥ ៩ព្រឹក · ១២ ម៉ោងមុន

ភរិយារបស់ អតីតកីឡាករបាល់ទាត់ David Beckham បានបង្ហាញវីដេអូរាំជាមួយស្វាមី អបអរថ្ងៃកំណើតរបស់ លោក។

កម្សាន្ត៖ Victoria ដែលជាភរិយារបស់ អតីតកីឡាករបាល់ទាត់ David Beckham បានបង្ហាញវីដេអូនៃការរាំរបស់នាង យ៉ាងស្និទ្ធស្នាលជាមួយស្វាមី ក្នុងពិធីជប់លៀងគ្រួសារមួយ មុនឈានចូលអាយុ ៥០ ឆ្នាំរបស់ស្វាមី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria

គូស្វាមីភរិយាទាំង​ពីរ​ បាន​កាន់​ដៃ​គ្នា​រាំ​ តាម​បទ​ចម្រៀង​ដែល​ពួក​គេ​ពេញ​ចិត្ត ដើម្បីអបអរ រីករាយថ្ងៃខួបកំណើតរបស់ David Beckham ដោយនៅក្នុងនោះ ភរិយាអតីតកីឡាករបាល់ទាត់រូបនេះ បានរៀបរាប់ថា៖ «រីករាយថ្ងៃខួបកំណើត @davidbeckham... អ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ជាមិត្តល្អបំផុតរបស់ខ្ញុំ មិត្តរួមព្រលឹង និងជាដៃគូរាំសម្រាប់ជីវិត»។ 

David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria

អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ ក៏បាន​ប្រើទំនុក​ច្រៀង​ចម្រៀង​ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​គូស្នេហ៍អ្នកទាំងពីរ ផងដែរ។ 

ជាពិសេស Victoria មិនបាននិយាយថា វីដេអូនេះត្រូវបានថតនៅពេលណានោះទេ ប៉ុន្តែកាសែត Daily Mail បានរាយការណ៍ថា គូស្វាមីភរិយាមួយគូនេះ បានរៀបចំពិធីជប់លៀងយ៉ាងអធិកអធម នៅឯគេហដ្ឋាន Cotswolds តម្លៃ ១០ លានផោន របស់ពួកគេ កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ខណៈដែល ភ្ញៀវជាច្រើន បានចូលរួមដោយស្លៀកពាក់យ៉ាងប្រណិតហើយរីករាយជាមួយស្រាក្រឡុកដ៏ល្អ នៅក្នុងពិធីជប់លៀងមួយនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham 
David Beckham 
David Beckham 
David Beckham 
Victoria
Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T