កម្សាន្ត៖ ហ្វេនៗមានការចាប់អារម្មណ៍ ក្រោយមានការទម្លាយរឿងអាស្រូវគូស្នេហ៍តារាមួយគូ ដែលបង្ហាញសញ្ញាថា ចង់បែកគ្នា និងបានបង្ហើបពីគូស្នេហ៍ដែលត្រៀមលែងលះគ្នា ដោយមានពាក្យគន្លឹះពីមុន គឺទាក់ទងនឹងការប្រដាល់ ដែលធ្វើឲ្យមនុស្សមួយចំនួន បានភ្ជាប់ ទៅនឹងគូស្វាមីភរិយា លោក Matthew Dean និង Lydia Saranrat។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Lydia និងស្វាមី លោក Matthew បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដោយអ្នកទាំងពីរ បាននិយាយថាមិនទាន់ដឹងពីរឿងនេះ ហើយបានបញ្ជាក់ថា នោះមិនមែនជាគូរបស់អ្នកទាំងពីរទេ បើទោះបីជាមិនសូវផ្អែម តែពួកគេនៅតែសប្បាយរីករាយជាមួយគ្នា។
ក្នុងនោះដែរ តារាស្រី Lydia ក៏បាននិយាយដែរថា វាជារឿងធម្មតាទេក្នុងជីវិតគូស្នេហ៍ មានថ្ងៃល្អ និងអាក្រក់ មានការឈ្លោះប្រកែកគ្នា វាក៏ជាផ្នែកចម្រុះពណ៌នៃជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែអ្នកទាំងពីរ មិនទាន់លែងលះគ្នាទេ។

យ៉ាងណាមិញ សម្រាប់ លោក Matthew Dean បាននិយាយ លើកទឹកចិត្តអ្នកដែលមានបញ្ហានេះ ឲ្យបន្តតស៊ូ។ មានព័ត៌មានខ្លះពិត និងខ្លះមិនពិត ហើយលោក មានអារម្មណ៍សោកស្ដាយចំពោះគូស្វាមីភរិយាមួយចំនួន ដែលអាចនឹងត្រូវរងគ្រោះយ៉ាងខ្លាំង។
ក្រោយមក Lydia ក៏បាននិយាយដែរថា សម្រាប់អ្នកក្នុងវិស័យសិល្បៈ បើទំនាក់ទំនងរបស់ពួកគេ ពិតជាមានបញ្ហាមែន មុននឹងឈានដល់ដំណាក់កាលនេះ គេនឹងមកធ្វើសន្និសីទកាសែត ឬប្រាប់ថា ត្រូវឆ្លងកាត់ការគិតពិចារណាម្ដងទៀត។ បន្ទាប់ពី គិតម្តងហើយម្តងទៀត ទើបបានសម្រេចចិត្តថា នេះជាការសម្រេចចិត្តដ៏ល្អបំផុត ដែលពួកគេអាចធ្វើបាន ដូច្នេះ ទើបពួកគេអាចចេញមកនិយាយបាន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖




