កម្សាន្ត៖ តារាចម្រៀងរ៉េប លោក Jay-Z បង្ហាញភាពរីករាយជាមួយភរិយា តារាចម្រៀងស្រី Beyoncé និងកូនស្រី Blue Ivy ក្នុងកម្មវិធីចាក់បញ្ចាំងដំបូងនៃរឿង 'Mufasa: The Lion King' នៅហូលីវូដ កាលពីល្ងាចថ្ងៃទី ៩ ខែធ្នូ មួយថ្ងៃបន្ទាប់ពី រូបលោកត្រូវបានចោទប្រកាន់ពី បទរំ.លោ...ភក្មេងស្រីអាយុ ១៣ ឆ្នាំ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រួសាររបស់គូស្វាមីភរិយាតារាដ៏មានឥទ្ធិពល នៅក្នុងឧស្សាហកម្មតន្ត្រីអាមេរិកមួយគូនេះ បានបង្ហាញក្ដីសុខ ពោរពេញដោយស្នាមញញឹមយ៉ាងភ្លឺស្វាង នៅពេលពួកគេឈរនៅលើកម្រាលព្រំក្រហម នៃរោងភាពយន្ត Dolby ។ តារាចម្រៀងរ៉េបរូបនេះ បានបង្ហាញខ្លួនក្នុង ក្នុងឈុតពណ៌ត្នោត អាវពណ៌ស និងក្រវ៉ាត់ពណ៌ខ្មៅ ខណៈដែលភរិយា Beyoncé មានភាពលេចធ្លោ ក្នុងរ៉ូបដែលមានស្នាមដិតពណ៌លឿងមូលៗនៅលើឈុត។ កូនស្រីរបស់ពួកគេ Blue Ivy ដែលមានវ័យ ១២ ឆ្នាំ ក៏បានស្លៀកសំលៀកបំពាក់ពណ៌ ដូចម្តាយរបស់នាង។
មិនត្រឹមតែប៉ុណ្ណោះ គ្រួសារទាំងមូល រួមទាំងម្តាយរបស់ Beyoncé បានប្រាស្រ័យទាក់ទង យ៉ាងសប្បាយរីករាយជាមួយអ្នកថតរូប និងអ្នកសិល្បៈផ្សេងៗ ឯការបញ្ចាំងភាពយន្ត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖