កម្សាន្ត៖ តារាសម្តែងលោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី របស់ តារាចម្រៀងស្រី Jennifer Lopez បានបង្ហាញការយកចិត្តទុកដាក់ លើខ្លួនឯង កូនៗ និងអាជីពរបស់ខ្លួន បន្ទាប់ពី បែកបាក់ជាមួយនឹង Jennifer Lopez នៅរដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភព Page Six បានដកស្រង់ប្រភពមួយ ដែលបាននិយាយថា តារាសម្ដែងវ័យ ៥២ ឆ្នាំនៅតែ រៀនសម្របខ្លួនទៅនឹងជីវិតនៅលីវ ខណៈកំពុងលែងលះជាមួយនឹង Jennifer Lopez ។ ក្នុងនោះដែរ តាមប្រភព បានលើកឡើងថា «Ben មិនមានចំណាប់អារម្មណ៍ក្នុងការចូលរួមទំនាក់ទំនងថ្មីនៅពេលនេះទេ។ ការលែងលះរបស់លោកពី Jennifer Lopez នៅមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែទោះបីជា វាត្រូវបានសម្រេចក៏ដោយ លោកមិនមានបំណងចង់មានទំនាក់ទំនងទៀតនោះទេ»។
Ben Affleck ត្រូវបានគេឃើញជាញឹកញាប់ នៅក្នុងខ្សែភាពយន្តនាពេលថ្មីៗនេះ។ លោកកំពុងថតរឿងបែបឧក្រិដ្ឋកម្ម RIP ជាមួយមិត្តរបស់លោក Matt Damon ។ តាមរយៈប្រភពបានបន្តថា ផលិតកម្មភាពយន្តបានថយចុះ ហើយបច្ចុប្បន្នមិនទាន់មានកាលបរិច្ឆេទចេញផ្សាយនៅឡើយទេ ដោយសារការលែងលះរបស់ Ben បានប៉ះពាល់ដល់កាលវិភាគ។
គួររំឮកផងដែរថា Ben Affleck និង Jennifer Lopez បានបែកគ្នានៅចុងខែមេសា ហើយនៅថ្ងៃទី ២០ ខែសីហា Jennifer បានប្តឹងសុំលែងលះគ្នា នៅតុលាការដោយបញ្ចប់អាពាហ៍ពិពាហ៍រយៈពេលពីរឆ្នាំរបស់ពួកគេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖