កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបញ្ចេញអាល់ប៊ុមថ្មីរបស់នាងមានឈ្មោះថា "rosie" មានបទជាច្រើនសុទ្ធតែពីរោះៗ បន្ទាប់ពីជោគជ័យខ្លាំងដោយសារបទ "APT." ដែលនាងច្រៀងជាមួយនឹង Bruno Mars ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គេសង្កេតឃើញថាក្នុងអាល់ប៊ុមថ្មីរបស់នាងនេះ ភាគច្រើនសុទ្ធតែបទលន្លង់លន្លោចខ្លាំងបែបមនោសញ្ចេតនា បែកបាក់ស្នេហាអីបែបនេះ ហើយបទ "Toxic Till The End" ទើបនឹងចេញនេះគឺរៀបរាប់ពីអតីតមិត្តប្រុសរបស់នាងផងដែរ។ ថ្មីៗនេះនាងបានទម្លាយបន្ថែមនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Zane Lowe ក្នុងកម្មវិធី Apple Music ដោយ Rose បានទម្លាយថា នាងបានបែកបាក់ពីអតីតមិត្តប្រុសនិងឈ្លោះគ្នាជាខ្លាំងក្នុងអំឡុងពេលចាប់ផ្ដើមការប្រគុំតន្ត្រី World Tour របស់ BLACKPINK ។
Rosé បាននិយាយថា៖
ប្រភព៖ allkpop