ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍មួយគូក្នុងវិស័យកម្សាន្ត សម្រាប់តារាស្រី Mai Davikah និងលោក Ter Chantavit ដែលតែងតែមានភាពផ្អែមល្ហែម ធ្វើឱ្យអ្នកគាំទ្រតាមដានរាល់សកម្មភាពរបស់ពួកគេ ហើយថ្មីៗនេះ អ្នកទាំងពីរ ក៏បានបង្ហាញពីទំនាក់ទំនងជាមួយគ្នាអស់រយៈពេល៦ឆ្នាំហើយ ជាមួយនឹងរូបភាពផ្អែមល្ហែមបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ តារាសម្ដែង លោក Ter Chantavit បានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយនឹងគូស្នេហ៍ Mai Davika ជាមួយនឹងការរៀបចំ ដោយមានផ្កាកុលាបច្រើនទង ព្រមទាំងមានសារសរសេរថា៖
រយៈពេល ៦ ឆ្នាំហើយ ដែលខ្ញុំបង្កើតវា ខ្ញុំស្រលាញ់អ្នកកាន់តែច្រើនឡើង ជារៀងរាល់ថ្ងៃ។ រីករាយដែលយើងមានគ្នាបែបនេះ រីករាយថ្ងៃខួប។

ជាមួយគ្នានេះដែរ ខាងស្រី Davikah ក៏បានបង្ហាញរូបថត ដែលពួកគេបានថតជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម ដែលហ៊ុំព័ទ្ធដោយផ្កាកុលាបពាសពេញផ្ទះ និងមើលទៅស្រស់ស្អាត ព្រមទាំងរ៉ូមែនទិកបំផុត៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖












