កម្សាន្ត៖ ហ្វេនៗជាច្រើនកាន់តែរំភើបរីករាយ បន្ទាប់ពី ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា និងគូដណ្ដឹង បានដឹកដៃគ្នា ចូលរោងការ យ៉ាងកក់ក្ដី ក្រោយពី បានបង្ហាញពីទំនាក់ទំនងស្នេហានឹងគ្នា រួមទាំងបានបង្ហាញរូបភាព Pre-Wedding ពោរពេញដោយភាពផ្អែមល្ហែម ជាបន្តបន្ទាប់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅនេះ គឺជាថ្ងៃដ៏ពិសេស ដែល ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា និងគូដណ្ដឹង បានរៀបចំពិធីមង្គលការក្នុងថ្ងៃចូលរោង យ៉ាងមានក្ដីសុខ ជាពិសេស រូបនាងថែមទាំងបានបង្ហាញនូវរូបភាពជាច្រើន ក្នុងពិធីដ៏សំខាន់មួយនេះ ក្នុងឈុតកូនក្រមុំកូនកំលោះ ដែលមើលទៅកាន់តែមានសុភមង្គល។
ជាមួយគ្នានេះដែរ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ តារាស្រីរូបនេះ ក៏មានវត្តមានសិល្បករសិល្បការិនីជាច្រើន បានមកចូលរួមអបអរសាទរ ចំពោះរូបនាង ជាពិសេស ហ្វេនៗក៏បានបង្ហាញក្ដីរំភើបជំនួស និងបានអបអរ ក៏ដូចជាជូនពរឲ្យនាងកាន់តែមានក្ដីសុខ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖