គ្រាន់តែស្លៀកពាក់បែបនេះ ចូលរួមពិធីមង្គលការសោះ Jennie បែរត្រូវគេសើ»-ច

//s9.kh1.co/52/528474ecba9ef76bd06121e98b7e61c3df02b35a.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២៤ ៨ព្រឹក · មួយខែមុន

មានការជជែកថា នាងពិតជាតែងខ្លួនសាមញ្ញពេកហើយគឺដូចពេលទៅធ្វើការធម្មតា។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែមានឥទ្ធិពលលើវិស័យតន្ត្រីទេតែនាងក៏មានឥទ្ធិពលលើវិស័យដើរម៉ូតដែរ ព្រោះរាល់ការតែងខ្លួន និងសម្លៀកបំពាក់នីមួយៗដែលនាងស្លៀកសុទ្ធតែត្រូវអ្នកគាំទ្រស្លៀកត្រាប់តាមទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie 
Jennie 

យ៉ាងណាមិញ គំនិតរបស់អ្នកគាំទ្របែបកូរ៉េនិងអ្នកគាំទ្របែបអន្តរជាតិគឺមានការគិតខុសគ្នាណាស់ ជាក់ស្ដែងថ្មីៗនេះ Jennie ត្រូវបានអ្នកគាំទ្រអន្តរជាតិមួយចំនួនសើចនឹងការតែងខ្លួនរបស់នាង ពេលចូលរួមពិធីមង្គលការមិត្តភក្តិ។

Jennie 
Jennie 

ក្នុងនោះ Jennie បានពាក់អាវពណ៌សដៃវែងពាក់ពីលើដោយរ៉ូបពណ៌ខ្មៅនិងខោខ្មៅវែងសម្រុងត្រឹមកជើង និងតុបតែងខ្លួនយ៉ាងធម្មតា គឺទម្លាក់សក់គាបត្រង់ ដែលធ្វើឲ្យមានការជជែកថា នាងពិតជាតែងខ្លួនសាមញ្ញពេកហើយគឺដូចពេលទៅធ្វើការធម្មតា។

Jennie ក្នុងពិធី​​មង្គលការ
Jennie ក្នុងពិធី​​មង្គលការ

បន្ទាប់ពីមានការវាយប្រហារលើរូបនាងបែបនេះមក អ្នកគាំទ្រកូរ៉េក៏បានចេញមុខមកការពារ Jennie ថាទំនៀមទម្លាប់របស់កូរ៉េគឺគេស្លៀកពាក់សាមញ្ញបែបនេះឯងក្នុងពិធីមង្គលការហើយ Jennie ស្លៀកពាក់សមរម្យហើយ៕

Jennie ក្នុងពិធី​​មង្គលការ
Jennie ក្នុងពិធី​​មង្គលការ

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T