កម្ពុជា៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពេជ្រ សោភា គឺជាតារាចម្រៀងជួរមុខម្នាក់ក្នុងប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើននាក់ តែងចាប់អារម្មណ៍ពីសកម្មភាពទាំងលើឆាកនិងក្រៅឆាករបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ពេជ្រ សោភា ក៏តែងតែបង្ហោះរូបភាពស្អាតៗរបស់ខ្លួនឲ្យអ្នកគាំទ្របានមើលផងដែរ ហើយរូបភាពថ្មីដែលទើបតែបង្ហោះកាលពីយប់ថ្ងៃទី៤ខែកញ្ញាកន្លងទៅនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់។
ក្នុងឈុតថ្មីនេះ តារាចម្រៀងស្រីរូបនេះពាក់តែអាវសដៃវែងបិទឡេវដល់ក មើលទៅសុភាពស្រស់ស្អាតសមសួនណាស់ ជាមួយនឹងការតុបតែងមុខបែបផ្កាឈូកៗ មើលទៅដូចជាតុក្កតាដ៏ស្រស់ស្អាត ហើយបន្ថែមជាមួយនឹងសក់ពណ៌សូកូឡាមូររួញផ្នត់ធំបែបទឹករលកទៀតគឺរឹតតែមើលទៅច្រឡំស្មានថាជាតុក្កតា ដោយសារស្រស់ស្អាតនិងឥតខ្ចោះពេក៕