ថៃ៖ មិនត្រឹមតែធ្វើឲ្យហ្វេនៗចូលចិត្តតាមដាន ទៅលើការបង្ហាញខ្លួនដ៏ស្រស់ស្អាត ក្នុងឈុតដ៏ទាក់ទាញនោះទេ តែតារាស្រី Mai Davikah បានធ្វើឲ្យហ្វេនៗកាន់តែយកចិត្តទុកដាក់ទៅលើរឿងរ៉ាវក្នុងជីវិតឯកជន ជាពិសេស ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់នាង តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ បានចេញមកធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបជំនួស បន្ទាប់ពីរូបនាង បានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ នាងបានបង្ហាញខ្លួនជាមួយនឹងគូស្នេហ៍ លោក Ter Chantavit ពោរពេញដោយស្នាមញញឹម ទឹកមុខរីករាយ យ៉ាងមានក្ដីសុខ។

ជាពិសេស នៅក្រោមការបញ្ចេញមតិ ក៏មានហ្វេនៗជាច្រើន បានចូលមកសរសើរ ពីទំនាក់ទំនងស្នេហា របស់គូស្នេហ៍អ្នកទាំងពីរ ដែលនៅតែមានភាពល្អូកល្អឺន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖












