កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងរ៉េបស្រី HyunA ដែលធ្លាប់ធ្វើដំណើរមកប្រទេសកម្ពុជានោះ នឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តប្រុសនាថ្ងៃទី១១ ខែតុលា ខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែនាថ្ងៃទី២ខែកញ្ញាកន្លងទៅនេះ HyunA បានបង្ហោះរូបថតបែប Pre-Wedding ជាមួយនឹងគូស្នេហ៍ជាតារាប្រុសឈ្មោះ Yong Jun Hyung ដែលជាអតីតសមាជិកក្រុម B2ST និង Highlights យ៉ាងផ្អែមល្ហែម មើលទៅទាំងសងខាងពិតជាស្រលាញ់គ្នាខ្លាំងមែនទែន។
ពិធីរៀបអាពាហ៍ពិពាហ៍នេះនឹងធ្វើឡើងបែបផ្ទាល់ខ្លួននៅឯ Samcheonggak នាទីក្រុងសេអ៊ូល ប៉ុន្តែក្រោយបញ្ចេញរូបភាពអស់ទាំងនេះ អ្នកគាំទ្រវិស័យ KPOP បាននាំគ្នាបញ្ចេញមតិរិះគន់ច្រើនជាងសរសើរ និងនិយាយថារូបថតអស់ទាំងនេះមើលទៅគ្មានគុណភាព ដូចជាថតខ្លួនឯង និងមិនថ្លៃអីទេ។
គួរបញ្ជាក់ផងដែរថាតាំងពីទាក់ទងគ្នាជាមួយ Jun Hyung មក HyunA ត្រូវគេរិះគន់យ៉ាងចាស់ដៃដោយសារតែអនាគតស្វាមីនាងជាមនុស្សប្រុសជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Burning Sun ដែលជាក្លឹបកម្សាន្តបានដាក់ថ្នាំមនុស្សស្រីដើម្បីយកនាងទៅប៉ះពាល់ដោយគ្មានការឯកភាព៕
ប្រភព៖ allkpop