ភ្នំពេញ៖ តារាសម្តែងចាស់វស្សា អ្នកនាង សឿ សុធារ៉ា បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នូវដំណឹងដ៏សោកសៅ ថានៅរូបនាង កំពុងតែជួបទុក្ខធំ ដោយបងស្រីរបស់អ្នកនាង បានទទួលមរណភាពទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកជាមួយការបង្ហោះមួយនេះ អ្នកនាង ក៏បានចែករំលែក រូបភាពប៉ុន្មានសន្លឹក ដែលតារាសម្តែងរូបនេះ ក៏បានសរសេរសារក្រៀមក្រំ ដោយមានខ្លឹមសារដូច្នេះថា៖
បងស្រីជាទីអភ្វ័ពរបស់នាងខ្ញុំ ប្អូនខំទន្ទឹងរងចាំគេងអង្គុយដើម្បីចាំបងស្រីទទួលការវះកាត់របស់លោកគ្រូពេទ្យអ្នកគ្រូពេទ្យជំនាញខាងជំងឺបងស្រីរបស់នាងខ្ញុំដោយយកចិត្តទុកដាក់ តែអកុសល្យកម្មអ្វីគ្រាន់តែចូលដល់កន្លែងបូមទឹកក្នុងសួតចេញទើបលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យងាយស្រួលក្នុងការដាក់ថ្នាំសណ្តំដើម្បីធ្វើការវះកាត់ដុំគីសនៅឆ្អឹងកសុធារីបានដោយសុវត្តិភាព, ប៉ុន្តែគ្នាគ្រាន់តែឃើញម្ជុលបូមយកទឹកក្នុងសួតចេញប្រវែង1ចង្អាមគ្នាភ័យបេះដូងឡើងដល់ 160 ហើយគាំងបេះដូងស្លាប់តែម្តង. ខ្ញុំថារឿងនេះគឺជាមហាកម្មក្រាស់របស់ខ្ញុំតែម្តង. ខ្ញុំខ្លាចណាស់ៗៗ 2ឆ្នាំត្រូវបាត់បង់មនុស្សជាទីស្រលាញ់ដឹងគុណអស់3នាក់. តើនរណាទទួលយកបានទៅៗៗៗៗៗៗៗៗៗ បងប្អូនទាំងអស់គ្នាជួយពន្យល់ប្រាប់នាងខ្ញុំផង
ក្រោយពីបានឃើញ ចែករំលែកដំណឹងដ៏អកុសលបែបនេះហើយ មានមហាជន ក៏ដូចជា ហ្វេនៗជាច្រើន ជាពិសេសនោះ មិត្តភក្តិជិតស្និទ្ធ បានមកចូលរួមលើកទឹកចិត្ត ក៏ដូចជា ផ្ញើសាររំលែកទុក្ខដល់អ្នកនាង គ្រប់ៗគ្នា ផងដែរ៕



