បារាំង៖ កាលពីថ្ងៃសុក្រទី២ខែសីហាកន្លងទៅ អត្តពលិកចិនចំនួនពីររូបនៅព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ បានចេញមកបង្កភាពភ្ញាក់ផ្អើល និងរំភើបដល់អ្នកទស្សនាជុំវិញពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ កញ្ញា Huang Yaqiong និងលោក Zheng Ziwei ដែលជាមិត្តរួមក្រុម និងជាអត្តពលិកផ្នែកកីឡាវាយសី របស់ចិន បានចូលរួមប្រកួតទល់នឹង កូរ៉េខាងត្បូង គឺលោក Kim Wonho និង កញ្ញា Jeong Naeun ដោយបញ្ចប់ការប្រកួតខាងចិនបានយកឈ្នះកូរ៉េខាងត្បូង 21-8 និង 21-11 ។

ជាក់ស្ដែងកញ្ញា Huang Yaqiong និងលោក Zheng Ziwei បានឈ្នះមេដាយមាសលើវិញ្ញាសាមួយនេះ តែអ្វីដែលគួរឲ្យរំភើបនោះគឺកញ្ញា Huang Yaqiong បានទទួលមេដាយប្រាក់មួយទៀត... គឺចិញ្ចៀនរៀបការ!

បន្ទាប់ពីកញ្ញាបានទទួលមេដាយមាសរួច អត្តពលិកចិនម្នាក់ទៀតគឺលោក Liu Yuchen ដែលជាមិត្តប្រុសកញ្ញា Yaqiong បានលុតជង្គង់ម្ខាងទាញយកចិញ្ចៀនពេជ្រមកសុំកញ្ញារៀបការនៅនឹងមុខអ្នកទស្សនានិងអត្តពលិកឯទៀតធ្វើឲ្យមានការភ្ញាក់ផ្អើលនិងសាទរជាខ្លាំង។






កញ្ញា Yaqiong បានឆ្លើយយល់ព្រមរៀបការជាមួយនឹងលោក Yuchen ដែលបានឈ្នះមេដាយប្រាក់នៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ និងកំពុងប្រកួតលើវិញ្ញាសាវាយរ៉ាកែតនេះនៅព្រឹត្តិការណ៍អូឡាំពិក២០២៤ដូចគ្នា៕
"I’ll love you forever! Will you marry me?"
— Li Zexin (@XH_Lee23) August 2, 2024
"Yes! I do!"
OMG!!! Romance at the Olympics!!!❤️❤️❤️
Huang Yaqiong just had her "dream come true", winning a badminton mixed doubles gold medal🥇with her teammate Zheng Siwei
Then her boyfriend Liu Yuchen proposed! 🎉🎉🎉 pic.twitter.com/JxMIipF7ij
ប្រភព៖ koreaboo