កម្សាន្ត៖ តារាសម្ដែង លោក Orlando Bloom និងតារាចម្រៀងស្រី Katy Perry បាននាំកូនស្រី ទៅធ្វើដំណើរកម្សាន្តជាមួយគ្នា នៅ Sardinia ដែលជាកន្លែង ដែលពួកគេបានណាត់ជួបគ្នា កាលពី ៨ ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមរយៈរូបភាពដែលបានបង្ហាញឡើង គូស្នេហ៍តារាអាមេរិកមួយគូនេះ ត្រូវបានគេមើលឃើញ កំពុងបង្ហាញពីសកម្មភាពកម្សាន្ត យ៉ាងសប្បាយរីករាយ នៅឆ្នេរ Sardinia ជាមួយកូនស្រី Daisy កាលពីចុងសប្តាហ៍ កន្លងទៅនេះ។ ហើយរូបថតពីការកម្សាន្តរបស់ពួកគេ ក៏បានធ្វើឱ្យមានការរំជើបរំជួលដល់ទស្សនិកជន។

គួររំឮកផងដែរថា នៅរដូវក្តៅកាលពីឆ្នាំ ២០១៦ គូស្នេហ៍មួយគូនេះ មានវិស្សមកាលដ៏រ៉ូមែនទិក នៅលើកោះដ៏រ៉ូមែនទិកនេះ នៅសមុទ្រមេឌីទែរ៉ាណេ។ ហើយលើកនេះ Orlando និង Katy បានត្រឡប់មកវិញ ជាមួយកូនស្រីរបស់នាង។ ខណៈដែល គូស្នេហ៍តារាមួយនេះ បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ចាប់តាំងពីការធ្វើដំណើរកម្សាន្តមួយនោះ ដោយពួកគេបានបែកបាក់គ្នា ហើយបានភ្ជាប់ពាក្យនៅឆ្នាំ ២០១៨ បន្ទាប់មក លុបចោលការរៀបការដោយសារ Covid-19 និងសម្រាលបានកូន នៅខែ សីហា ឆ្នាំ ២០២០៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





