កម្សាន្ត៖ កាលពីថ្ងៃទី៩ខែកក្កដា ម្សិលមិញនេះ Jennie បានចេញមុខមកសុំទោសអ្នកពាក់ព័ន្ធនិងរងការខូចខាតដោយសារអត្តចរិតរបស់នាង ព្រមទាំងអ្នកគាំទ្រ បន្ទាប់ពីត្រូវចាប់បានថា នាងបានជក់បារីអេឡិកត្រូនិកនៅក្នុងបន្ទប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាប៉ុន្មានថ្ងៃមុននេះ វីដេអូដែល Jennie បានបង្ហោះនៅលើ Youtube ស្រដៀងទៅនឹង Vlog របស់នាងនៅអ៊ីតាលី បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញនាងបានជក់បារីអឡេិកត្រូនិក (Vape) នៅក្នុងបន្ទប់ខណៈពេលកំពុងតុបតែងខ្លួន ដោយមានជាងផាត់មុខក៏ដូចជាអ្នកឯទៀតនៅក្នុងបន្ទប់។ ទង្វើនេះបានធ្វើឲ្យមានការរិះគន់ជាខ្លាំងទៅលើ Jennie ថានាងមិនគួរណាជក់បារីនៅក្នុងបន្ទប់ធម្មតា មានមនុស្សនៅច្រើនបែបនេះនោះឡើយ ព្រោះវាអាចប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

ភ្លាមៗនោះ ភ្នាក់ងាររបស់ Jennie គឺ ODD ATELIER បានចេញសារសុំទោសដល់អ្នកពាក់ព័ន្ធក៏ដូចជាអ្នកគាំទ្រថា៖
ពួកយើងពិតជាសុំទោសដោយស្មោះត្រង់ទៅកាន់អ្នកដែលមានអារម្មណ៍មិនផាសុកភាពទាក់ទងនឹងទង្វើរបស់ Jennie ដែលមាននៅក្នុងវីដេអូបង្ហោះនាថ្ងៃទី២កន្លងទៅ។ Jennie កំពុងទទួលយកកំហុសដែលបានជក់បារីនៅក្នុងបន្ទប់ និងផ្ដល់ភាពមិនផាសុកភាពទៅកាន់បុគ្គលិក។ នាងបានសុំទោសទៅកាន់អ្នកគ្រប់គ្នានៅទីនោះ និងបានសុំទោសដោយផ្ទាល់រួចហើយ។ ពួកយើងក៏ចង់សុំទោសទៅដល់អ្នកគាំទ្រ ដែលមានអារម្មណ៍ខកចិត្តនិងសន្យាថានឹងបង្ហាញតែផ្នែកស្រគត់ស្រគុំជាងនេះនៅពេលអនាគត។




ប្រភព៖ allkpop